ខេត្តសៀមរាប៖នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣។ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត អភិបាលរងក្រុង មន្ទីរ អង្គភាពជុំវិញខេត្តសរុប៨៥រូបផងដែរ។ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០នេះ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តក៏បានលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរមួយចំនួនជាអាទិ៍ អគារសិក្សានៅសាលាបឋមសិក្សាសៀងណាំសណ្តាន់ សោភ័ណបណ្តោយដងផ្លូវ និងគ្រឹះស្ថានឯកជនសាធារណៈនានាក្នុងក្រុង គំនូសចរាចរណ៍ សណ្តាប់ធ្នាប់នៅជុំវិញរបងមន្ទីរបង្អែកខេត្ត បរិស្ថាននៅភ្នំគូលែន និងក្នុងក្រុង ការរំលោភដីចំណីប្រឡាយរបស់ក្រុមហ៊ុនដីឡូតិ៍ ការយឺតយ៉ាវក្នុងការស្ថាបនាផ្លូវក្រវាត់ក្រុង និងបញ្ហាការជីករណ្តៅដី(គ្មានរបងហំព័ន្ធ)។ក្នុងនោះដែរ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ក៏បានអនុញ្ញាតជូនលោក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីធ្វើការបំភ្លឺជូនអង្គប្រជុំផងដែរ។ក្រោយពីការបំភ្លឺរបស់មន្ទីរ អង្គភាព ឯកឧត្តម អភិបាលខេត្តក៏បានជំរុញមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយរាល់ការលើកឡើងក្នុងអង្គប្រជុំនេះ។ឯកឧត្តម អភិបាលក៏បានបញ្ជាក់បន្ថែមដល់អង្គប្រជុំថា ក្នុងឆ្នាំ២០២០នេះ អាជ្ញាធរខេត្តនិងអាជ្ញាធរក្រុងនឹងរៀបចំប្លង់មេមួយសម្រាប់ការគ្រប់គ្រងប្រព័ន្ធលូបង្ហូរទឹកក្នុងក្រុងសៀមរាប ដើម្បីងាយស្រួលគ្រប់គ្រង ក៏ដូចជាការសាងសង់ផ្លូវអោយស្របទៅតាមបទដ្ឋាន។ឯកឧត្តម ក៏បានសង្កត់ធ្ងន់ផងដែរថា ក្នុងឆ្នាំ២០២០នេះ គឺជាឆ្នាំដែលត្រូវអនុវត្តអភិក្រមទី៥(វះកាត់) ដល់មន្ត្រីណាដែលមានភាពអសកម្ម ពិសេសមេឃុំ សង្កាត់ដែលតែងតែធ្វើការបញ្ជាក់លើឯកសារការកាន់កាប់ដីធ្លីដែលគ្មាន មូលដ្ឋានច្បាស់លាស់។ម្យ៉ាងទៀត មិនអនុញ្ញាតជាដាច់ខាតរាល់សំណង់ណាដែលសាងសង់មុនការអនុញ្ញាត ហើយបើមាននឹងត្រូវវាយកំទិចចោលតែម្តង។ជាមួយគ្នានេះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អភិបាលខេត្ត ក៏ដូចជាមន្ទីរ អង្គភាពទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើងនេះ ព្រោះបញ្ហាទាំងនេះ គឺជាបញ្ហារបស់ប្រជាពលរដ្ឋដែលតែងតែលើកឡើងជាអន្លឺៗ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()
រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()
អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និងត្រីមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត (វីរៈបុរសជាតិ)
វីដែអូ