ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
បញ្ជូនខ្លួន​ ថៃ ស្រីនាង រកស៊ី Live លក់ផលិតផលតាម Facebook ដែលបញ្ចេញអស់កេរ្តិ៍ខ្មាស ទៅ​កាន់តុ​លាការ
Thu,20 February 2020 (Time 05:20 PM)
ដោយ ៖ វីរៈបុរសជាតិ (ចំនួនអ្នកអាន: 115នាក់)

រាធានីភ្នំពេញ៖ទើបតែធ្វើកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ច បែរជា​ស្ត្រីរកស៊ី Live លក់ផលិតផ​ល​តាម ​Facebook រូបនេះនៅតែបន្តបញ្ចេញ​អស់កេរ្តិ៍ខ្មាសល្មើស​ម្តងទៀត ថែមទាំង​បានរិះគន់​មន្រ្តីអា​ជ្ញាធរ​នៅលើ​បណ្តាញសង្គម Facebook ទៀតផងនោះ។នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ សមត្ថកកិច្ច​បាននាំខ្លួនស្ត្រីឈ្មោះ​ថៃ ស្រីនាង ទៅកាន់តុលាការ ដើម្បីបន្តការសួរ​នាំចាត់កា​រតាម​ច្បាប់​។

សូមបញ្ជាក់ផងដែរថា ស្ត្រីរូបនេះត្រូវគេស្គាល់ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង អាយុ៣៩ឆ្នាំ មាន​ទីលំ​នៅ​ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ជាអ្នក​លក់ផលិតផល​អនឡាញ តាមបណ្តាញសង្គម ដោយ​បានបញ្ចេញសាច់ និង​កន្លែង​កេរ្តិ៍ខ្មាស​មួយចំនួន ដែលអំពើទាំងនោះបានរងកា​ររិះគន់​យ៉ាងចាស់ដៃ។
គួរបញ្ជាក់ដែរថា ថៃ ស្រីនាង ដែលមហាជ​នតែងតែឃើញសកម្មភាព​លក់ផលិតផលតាម Facebook ជាមួយ​ការស្លៀកពាក់មិន​សមរម្យខ្លាំង ឬ​Sexy និងត្រូវបា​នអ្នកលេង Facebook នាំគ្នារិះ​គន់​ខ្លាំងៗ​នោះនៅថ្ងៃទី១៩ ខែកុម្ភៈ បានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរ និង​សមត្ថកិច្ច​ ទទួលស្គាល់​កំហុសរ​បស់ខ្លួន ព្រមទាំងLive Video សុំទោសជាសា​ធារណៈចំពោះការស្លៀកពាក់រ​បស់ខ្លួនកន្លងម​កផងដែរ​។
សម្រាប់ករណីនេះ កម្លាំងសមត្ថកិច្ច នឹងបន្ដ​ចាត់វិធាន​ចំពោះអ្នក​លក់ផលិត​ផលតាមអនឡាញ​លើ​បណ្តាញសង្គម Facebook ដទៃទៀត ដែលបញ្ចេញសាច់ និងកន្លែងកេរ្តិ៍ខ្មាសហួសហេតុ ដើម្បីតែ​ទាក់ទាញ​ចំណាប់អា​រម្មណ៍អ្នកទិញ​បន្តទៀត។

ការនាំខ្លួនស្ត្រី​ខាងលើមកព្រមាន និងធ្វើកិច្ចសន្យា​ មិនរាងចាលរហូត​ឈាន​ដល់​កាឃាត់ខ្លួន​បញ្ជូន​ទៅតុលាការ​នេះបានធ្វើឡើង បន្ទាប់ពី​ម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បាន​បញ្ជា​ទៅក្រសួងប្រៃស​នីយ និងទូរគម​នាគមន៍ ឲ្យបិទរាល់គណ​នី Facebook ផ្សាយលក់ផលិតផល ដែលបញ្ចេញ​អស់​កេរ្តិ៍ខ្មា​ស​ នាំឱ្យប៉ះពាល់ដល់ស្ត្រី​ខ្មែរនិងមាន​ការបំពានផ្លូវភេទស្រី ក្នុងសង្គមនា​ពេលបច្ចុប្បន្ន ហើយអាច​នាំឲ្យកើ​តមា​នករ​ណីចាប់រំ​លោភផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ