រាជធានីភ្នំពេញ៖ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងអនុវត្តតាមដីកាបង្គាប់របស់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ព្រមទាំងបានការសម្របសម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ក៏ដូចការស្នើសុំកិច្ចសហការណ៍អនុវត្តរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ បានដឹកនាំមន្ត្រីនគរបាលក្នុងក្រុមការងារអនុវត្តដីកា នៃស្នងការដ្ឋាន សហការណ៍ជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ធ្វើការនាំខ្លួនឈ្មោះ រ៉េន សារី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅសង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពាក់ព័ន្ធករណីលួចយកគណនីហ្វេសប៊ុកអ្នកដទៃដើម្បី(ឆាតChat)ឲ្យគេផ្ញើប្រាក់មកឲ្យខ្លួន ដោយចេតនានាពេលកន្លងទៅ។សូមជម្រាបជូនថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសហការណ៍ជាមួយមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកែប បានធ្វើការឃាត់ខ្លួនជនស័ង្សយចំនួន០២នាក់ភេទប្រុសក្នុងករណី (លួចបន្លំគណនីហ្វេសប៊ុករួចផ្ញើសារឲ្យអ្នកដទៃផ្ញើប្រាក់មកឲ្យខ្លួន) កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយក្នុងសកម្មភាពជាបន្តបន្ទាប់មានការចូលរួមរបស់ឈ្មោះ រ៉ែន សារី នេះផងដែរ។បច្ចុប្បន្នជនស័ង្សយ ត្រូវបានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()
រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()
អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និងត្រីមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត (វីរៈបុរសជាតិ)
វីដែអូ