ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
អភិបាលរង​ខេត្តកណ្ដាល ស្នើឱ្យ​សមត្ថកិច្ច ពិសេសកងកម្លាំងព​ន្លត់អគ្គភ័យ ត្រូវរួមគ្នាដោះស្រាយ ពន្លត់អគ្គភ័យ​ឱ្យ​ទាន់ពេលវេលា និងទាន់​សភាពការណ៍
Thu,20 February 2020 (Time 01:45 PM)
ដោយ ៖ វីរៈបុរសជាតិ (ចំនួនអ្នកអាន: 65នាក់)

ខេត្តកណ្ដាល៖ក្នុងឱកាសទិវាជាតិបង្ការ ​និងពន្តត់អគ្គីភ័យឆ្នាំ២០២០ នៅសួន​ច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ​នាព្រឹកថ្ងៃទី២០​ ខែកុម្ភៈ ឆ្នាំ២០២០ លោក នៃ ចារី អភិបាលរង​ខេត្តក​ណ្ដាល បាន​ស្នើឱ្យកងកម្លាំមានសមត្ថកិច្ច ពិសេសកងកម្លាំងពន្លត់អគ្គភ័យ នៃស្នងកា​រនគបាល​ខេត្តកណ្ដាល ត្រូវយកចិត្តទុ​កដាក់ និងទទួលខុសត្រូវខ្ពស់ ក្នុងករណីមានឧប្បត្តិហេតុ អគ្គភ័យ​កើតឡើង ត្រូវរួមគ្នាដោះស្រាយ ពន្លត់ឱ្យទាន់ពេលវេលា និងទាន់សភាពការណ៍។

លោកបន្តថា គ្រោះមហន្តរាយ ភ្លើឆេះផ្ទះ គឺជាសោកនាដកម្មដ៏ធំធេង គ្មានអ្នណាម្នាក់​ចង់ឱ្យ​កើតមានឡើយ ព្រមទាំងប៉ះពាល់យ៉ា​ងធ្ងន់ធ្ងរដល់អាយុជីវិត និងជីវភាពរស់នៅប្រជាពលរដ្ឋ។ ដូច្នេះ កម្លាំមា​នសមត្ថកិច្ច ពិសេសកងកម្លាំងពន្លត់អគ្គភ័យ នៃស្នងការនគបាលខេត្តកណ្ដាល ត្រូវមា​នកម្លាំង​ប្រចាំការ២៤​ម៉ោង លើ២៤ម៉ោង និងផ្សព្វផ្សាយលេ​ខទូរស័ព្ទគ្រប់មូលដ្ឋាន ដើម្បីទទួលកា​ររាយការណ៍ ពីប្រជា​ពលរដ្ឋ ក្នុងករណីមានហេតុកា​រណ៍កើតឡើង។ត្រូវចុះតាមរោងចក្រ សហ​គ្រាស សណ្ឋាគារ ដេប៉ូលក់ប្រេងឥន្ទនៈ និងទីកន្លែងដែលងាយរងគ្រោះ ដើម្បីត្រួ​តពិនិត្យ​លក្ខ​ណៈបច្ចេកទេស និងសុពលភា​ពបំពង់ពន្លត់អគ្គីភ័យ។

ជាងនេះទៅទៀតត្រូវបន្តបញ្ជ្រាបការអប់រំ និងផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន ក្នុងការ​ប្រើប្រាស់ចរន្តអគ្គិសនី ភ្លើងចង្ក្រាន ការដុតធូបទៀន និងការដុត​ធូបសំណែន​ក្នុងពិធី​បុណ្យផ្សេងៗ។

លោកបញ្ជាក់បន្ថែមថា ទិវាជាតិបង្ការ និងពន្តត់អគ្គីភ័យនេះ ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយ​គ្រោះមហន្តរាយ បង្កឡើងដោយអគ្គីភ័យ ដែលពី១ឆ្នាំទៅ១ឆ្នាំ ចេះតែមាន​កំណើនគួរឱ្យ​ព្រួយ​បានរម្ភ ព្រមទាំងគម្រាម​កំហែងដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ប៉ះពាល់អាយុជីវិត សុខុមាលភាព និងបំផ្លាញទ្រព្យសម្បត្តិ បរិស្ថាន ជះឥទ្ធិពលធ្ងន់​ធ្ងរដល់គោលនយោ​បាយកាត់បន្ថយភាពក្រីក្រដល់រាជរដ្ឋាភិបាល៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ