ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
ឃាត់​ខ្លួនជនសង្ស័យយ​ចំនួន​០២នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន
Wed,19 February 2020 (Time 07:12 PM)
ដោយ ៖ វីរៈបុរសជាតិ (ចំនួនអ្នកអាន: 49នាក់)

ខេត្តបាត់ដំបង​៖ដោយអនុវត្តតាម​ការនាំរបស់លោកឧត្តម​សេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការ​នៃ​ស្នង​ការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ និងលោក​ឧត្តម​សេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែនការងារ​ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានកាលពី​ថ្ងៃ​១៨​ ខែ​កុម្ភ: ឆ្នាំ២០២០​ លោក​វរសេ​នីយ៍ទោ​ ឆាយ​ ម៉ាប់​​ អធិការ​នគរបាលស្រុករុក្ខគីរី ដឹកនាំកម្លាំងចុះបង្រ្កាប​ករណីគ្រឿងញៀនខុសច្បាប់ក្នុងមូល​ដ្ឋាន​បានចំនួន០១ករណី​ ដោយធ្វើការឃាត់​ខ្លួនជនសង័្សយ​បានចំនួន​០២នាក់
១-ឈ្មោះ វង រុងរឿង ភេទប្រុស អាយុ២៩ឆ្នាំ មាន​ទីលំនៅភូមិកំប៉ាង ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិសាត់។
២-ឈ្មោះ ទូច ធា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ ភូមិយឺនមាន ឃុំឫស្សីក្រាំង ស្រុកមោង​ឫស្សី ខេត្តបាត់ដំបង។
វត្ថុតាងដកហូតបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងកូនថង់ផ្លាស្ទិក​ពណ៌សថ្លាចំនួន០១កូនថង់(សង្ស័យមានសារធាតុ​ញៀន​ប្រភេទមេតំហ្វេតាម៉ីនICE)។
-ទូរសព្ទដៃចំនួន ០១គ្រឿងម៉ាកសាំស៊ុង(ស៊េរីចាស់)។
-ម៉ូតូចំនួន០១គ្រឿងម៉ាក ហុងដា CBRពណ៍ស ពាក់ផ្លាកលេខ 1DH.0946 ភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង នគរបាលស្រុកបញ្ជូនទៅការិ​យាល័យជំ​នាញ ដើម្បីរៀបចំសំ​ណុំរឿងបញ្ជូនទៅ​សាលា​ដំ​បូងខេត្តបាត់ដំបង ចាត់​ការ​តាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ