ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
មន្ទីរពេទ្យល្បី ​គ្រូពេទ្យពូកែ ត្រូវចាត់ទុកអ្នកជម្ងឺជាគ្រួសារផ្ទាល់របស់ខ្លួន តាមរយះលើកទឹក ចិត្ត និង ផ្តល់ទំនុបចិត្តដល់អ្នកជម្ងឺ
Wed,19 February 2020 (Time 05:44 PM)
ដោយ ៖ វីរៈបុរសជាតិ (ចំនួនអ្នកអាន: 39នាក់)

ខេត្តស្វាយរៀង៖មន្ទីរពេទ្យល្បី និងគ្រូពេទ្យ​ពូកែ អាស្រ័យទៅ​លើអ្នកជម្ងឺ និងគ្រួសារ​អ្នកថែ​ជម្ងឺជា​អ្នកអោយតម្លៃល្អ ឬអាក្រក់ តាមរយះឥរិយាបទរ​បស់គ្រូពេទ្យប្រតិបត្តិពិនិត្យ និងព្យាបាល​អ្នកជម្ងឺ​ផ្ទាល់។រីឯមន្ទីរពេទ្យល្បី គ្រូពេទ្យពូកែ ត្រូវចាត់​ទុកអ្នកជម្ងឺ​ជាគ្រួសា​រផ្ទាល់របស់ខ្លួន តាមរយះលើ​កទឹកចិត្ត និងផ្តល់ទំនុបចិត្តដល់អ្នកជម្ងឺ ហើយត្រូវពិនិត្យនិងព្យាបាលអ្នកជម្ងឺមុនៗ និងគិត​សេវាព្យា​បាលជាក្រោយ។

លោក វេជ្ជបណ្ឌឹត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបា​លខេត្តស្វាយរៀង​មានប្រសាសន៍បែបនេះ ខណៈ​ដែលលោ​កអញ្ជើញចូលរួម​ក្នុង​កិច្ចប្រជុំបូកសរុបកា​រងារប្រចាំឆ្នាំនិងទិសដៅបន្តឆ្នាំ២០២០ របស់​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀងនា​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

នាឱកាសនោះលោកបញ្ចាក់ថា អ្នកជម្ងឺរត់មករ​កគ្រូពេទ្យ នៅមន្ទីរពេ​ទ្យរាល់ថ្ងៃគឺនេះ យើងត្រូវចា​ត់ទុកមន្ទីរ​ពេទ្យត្រូវ បានពលរដ្ឋគាំទ្រ​និងផ្តល់ទំនុបចិត្ត មកគ្រូពេ​ទ្យរបស់យើងហើយ ដើម្បីបង្កើន​ជំនឿព​លរដ្ឋមកលើរាជរដ្ឋាភិបាលកម្ពុជា គ្រូពេទ្យបន្តប្រ​ព្រឹត្តអ្វីដែលល្អចំពោះពលរដ្ឋ តាមរ​យ​គិតគួរផ្តល់​សេចក្តីទុកចិត្ត​ដល់អ្នកជម្ងឺ ក្នុងមនោសញ្ជេតនា​អោយបានច្រើន មុននិងប្រឹក្សា​ជាមួយ​អ្នកជម្ងឺ ហើយត្រូវគិតពីការព្យា​បាលជាមុនៗ និងគិតសេវាជាក្រោយ ពីព្រោះអ្នកជម្ងឺលោកមកគឺមា​នលុយ ឬមានបណ្ណ័ធានារ៉ាប់រង។​តែបើពលរដ្ឋគ្មានលុយ ឬបណ្ណ័ធានារ៉ាប់រង ​ក៏គ្រូពេទ្យត្រូវ​តែមើល និងព្យាបាលជម្ងឺដែរ​ពីព្រោះពេទ្យ ជាពេទ្យរបស់រដ្ឋ រដ្ឋធានាផ្តល់សិទ្ធិ​ជូនពលរដ្ឋ​ទទួលសេវា​ព្យា​បាលសុខ​ភាពគ្រប់ពេលនិងតម្រូវការ។  

ទាក់ទងទៅនិងការពិនិត្យ​និងព្យាបាលជម្ងឺពលរដ្ឋ នៅក្នុងមន្ទីរ​ពេទ្យបង្អែកខេត្តស្វាយរៀង លោក ញាញ់ សារុន បានថ្លែងបញ្ជាក់ប្រាប់ឱ្យដឹងថា លោកមានការសប្បាយចិត្តខ្លាំងណាស់ចំពោះ គ្រូ ពេទ្យ​ទាំងអស់ដែលបានខិតខំបំពេញការងារពិនិត្យព្យាបាលទាំងរូបខ្ញុំ និងអ្នកឯទៀត ដោយ​ស្មារតីទទួ លខុសត្រូវ ពោលគឺអ្នកជម្ងឺត្រូវការគ្រូពេទ្យពេល​ណា គ្រូពេទ្យម​កផ្តល់​ទំនុប​ចិត្តទាន់ពេលវេលា ហើយមិនមានការត្អូញត្អែរដា​ក់អ្នកជម្ងឺម្តងណាទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ