រាជធានីភ្នំពេញ៖ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ កាលពីវេលាម៉ោង១១ និង៣០នាទីនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវរហូតឈាន់ដល់ការបង្ក្រាបបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ គីម អ៊ន់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ(ជួញដូរ)។វត្ថុតាងដកហូតបានក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០២កញ្ចប់(មួយកញ្ចប់តូច និងមួយកញ្ចប់ធំ)។ក្រោយពីបង្ក្រាបកម្លាំងជំនាញខណ្ឌប៉ុសិ៍្ត បានធ្វើការសាកសួរចម្លើយ ដើម្បីបន្តស្រាវជ្រាវរកបក្ខពួក ក្រុមដទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()
រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()
អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និងត្រីមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត (វីរៈបុរសជាតិ)
វីដែអូ