ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
ពលករខ្មែរចំណាក់ស្រុកទៅថៃ ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់ម្នាក់ និង​១១នាក់ទៀត​រងរបួស
Wed,19 February 2020 (Time 03:50 PM)
ដោយ ៖ វីរៈបុរសជាតិ (ចំនួនអ្នកអាន: 38នាក់)

ខេត្តបន្ទាយមានជ័យ៖យ៉ាងហោច​ពលករខ្មែរ​ចំណាក់ស្រុក​ទៅប្រទេសថៃ​ ម្នាក់ជាស្ត្រីបានស្លាប់ភ្លាម​ៗ​ និង១១នាក់ផ្សេងទៀតរបួសធ្ងន់ ស្រាល ដឹក​បញ្ជូនទៅសង្គ្រោះ​នៅឯមន្ទីពេទ្យ ដោយសារជួប​ឧបទ្ទវ​ហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុក រថយន្តខ្ទេចអស់ទាំង២គ្រឿង កាលពី​នៅវេលា​ម៉ោង១០ព្រឹក ថ្ងៃទី១៨ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ នៅម្ដុំផ្លូវជាតិអេសៀររ៉ាត់ត ស្ថិតនៅក្នុង​ភូមិ៤ សង្តាត់ថា​ឆាង​ ​ស្រុកបាង​ក្លាំ​ ខេត្ត​សង់ក្លា​ ប្រទេស​ថៃ​។

សមត្ថកិច្ចថៃបានរាយការណ៍ប្រាប់សមត្ថកិច្ចខ្មែរឲ្យដឹងថា នៅមុនពេលកើតហេតុនោះ រថយន្ត​ឈ្នួល​របស់​ជនជាតិថៃ បានធ្វើដំណើរទៅទទួលពលករខ្មែរចំនួន១២នាក់ ​ពី​ព្រុំដែន​ស្រុក​អារញ្ញ​យ៉ាប្រាថេត​ ដើម្បី​បន្ត​ដំណើរ​ទៅ​ខេត្ត​សង់ក្លា​ ប៉ុន្ដែ​អកុសល​រថយន្ត​ឈ្នួល​ខាង​លើ​បើកក្នុង​ល្បឿន​ផ្តាច់ព្រលឹង បានជ្រុលទៅបុកគូទរថយន្តសណ្ដោងតាមផ្លូវ បណ្ដាលឲ្យមានមនុស្សស្រី១នាក់ស្លាប់ និងរបួស ធ្ងន់ស្រាល១១នាក់​។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីកើតហេតុសមត្ថកិច្ចថៃ​បានបញ្ជូន​ជនរងគ្រោះយក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បាងក្លាំ​ និង​មន្ទីរពេទ្យហា​តយ៉ៃខេត្ដសង់ក្លាភ្លាមៗ​ផងដែរ។ចំណែកសពសមត្ថកិច្ចថៃកំពុងធ្វើការទំនាក់ទំសមត្ថមិច្ចខ្មែរ ដឹកយកប្រគល់ទៅឲ្យគ្រួសារសព​យកទៅធ្វើបុណ្យនៅស្រុកកំ​ណើតតាមប្រពៃណី។​រីឯរថយន្តស​មត្ថកិច្ចយក​ទៅដោះស្រាយ​តាមនិតិវិធីច្បាប់របស់ថៃ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ