ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
សំណង់អនាធិបតេយ្យ ដែលសង់រំលោភចំណីព្រែកកំព​ង់ត្រៀក ឃុំជុំគ្រៀល តើអាជ្ញាធរ​ស្រុក​ទឹកឈូ អាចមានវិធា​នការទប់ស្កាត់បានដែរឬទេ?
Wed,19 February 2020 (Time 02:16 PM)
ដោយ ៖ វីរៈបុរសជាតិ (ចំនួនអ្នកអាន: 38នាក់)

ខេត្តកំពត៖សំណង់អនាធិបតេយ្យដែល​សង់រំលោភចុះទៅក្នុងព្រែកកំពង់ត្រៀក ស្ថិតក្នុងភូមិកំព​ង់​ត្រៀក ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ដោយចាក់សសរបេតុងចុះទៅក្នុងព្រែក យ៉ាងច្រើន​ស្អេកស្កះ និងធ្វើដោយរលូ​ន ដែលកន្លងមកកាសែតក្នុងស្រុកធ្លាប់បានចុះផ្សាយរួចមកហើយ កាល​ពីកំឡុងខែមករាឆ្នាំ២០២០ម្តងរួចមកហើយ។
 
តាមប្រភព​ព័ត៌មានពីប្រជាពលរដ្ឋបានបង្ហើបថា កន្លងមកអាជ្ញាធរស្រុកក៏ធ្លាប់បានឲ្យ​អាជ្ញាធរភូមិឃុំ និងមន្រ្តីជំនាញស្រុកបានធ្វើការអប់រំផ្សព្វផ្សាយ​ដល់ប្រជាពលរដ្ឋ ដែលបានសង់​លំនៅឋានរំលោភ​ចុះក្នុងព្រែកសុំឲ្យផ្អាកការសាងសង់។ប៉ុន្តែបន្ទាប់​ពីការផ្សព្វផ្សាយរបស់អាជ្ញាធរស្រុក សំណង់អ​នាធិបតេយ្យ​នៅតែសង់ចុះក្នុងទឹកព្រែក​ក្នុងភូមិកំពង់ត្រៀម ឃុំជុំគ្រៀល ស្រុលទឹក​ឈូនេះ​តែដដែល។ 
 
សូមបញ្ជាក់ថា៖មិនមានការណែនាំនិងផ្សព្វផ្សាយរបស់អាជ្ញាធរស្រុក ម្ចាស់សំណង់ទាំងនោះ​មិន​ទាន់​ធ្វើរបងព័ទ្ធការដ្ឋានសំណង់របស់ខ្លួនទេ លុះក្រោយពីមានការណែនាំ របស់អាជ្ញាធរស្រុក ស្រាប់តែម្ចាស់សំណង់​ទាំងនោះធ្វើរបងបិទបាំងការដ្ឋាន​សំណង់របស់ខ្លួន ហើយបន្តធ្វើដោយ​លួចលាក់យ៉ាងរ​លូនសំណង់ខ្លះក៏ជិតសង់​ហើយរួចរាល់​ សំណង់ខ្លះគ្រាន់​តែពទ្ឋ័របងសង្ក័សី មិនទាន់សង់បន្ត ប៉ុន្តែគេជឿជាក់ថា សំណង់អនាធិបតេយ្យខាងលើ និងលួចធ្វើសកម្មភាពសាងសង់​ទាល់តែហើយរួចរាល់ដូចគ្នាទាំងអ​ស់ នៅចំណុចហាមឃាត់ខាងលើ បើសិនជាអាជ្ញាធរនិងមន្រ្តី​ជំនាញ មិនមានវិធានការទប់ស្កាត់ ឬឲ្យរុះរើចេញជាបន្ទាន់នោះទេ។
 
ពាក់ព័ន្ធនិងសំណង់អនាធិបតេយ្យខាងលើ ​អាជ្ញាស្រុកទឹកឈូ លោកនាក់ សុវណ្ណារី បានឱ្យដឹងថា សំណង់ទាំង​នេះ លោកបានឲ្យមន្រ្តីជំនាញចេញលិខិត ឲ្យផ្អាកការសាងសង់ជាពីរដងរួចមកហើយ បើនៅ​តែលួចបន្តសាងសង់ទៀត លោកនិងស្នើសុំឲ្យក្រុមការងារសំណង់របស់ខេត្ត ​ចុះពិនិត្យនិង​មានវិធានការបន្តទៀត សំណង់អាចប្រឈមជាមួយច្បាប់ សំណង់ពីព្រោះសំណ​ង់អនាធិបតេយ្យ​ទាំងនេះសុទ្ឋតែគ្មានច្បាប់អនុញ្ញាតពីមន្ត្រីជំនាញ​នោះទេ ក្នុងនាមលោកជាអាជ្ញាធរ​មិនអាចមាន​វិធាន​ការដូចមន្រ្តីនគរបាលយុត្តិធម៌នោះទេ លោកមានសិទ្ឋិត្រឹមតែផ្សព្វផ្សាយ និងណែនាំ​តែប៉ុ​ណ្ណោះ តែបើណែនាំផ្សព្វផ្សាយគេនៅតែផ្គើន អាជ្ញាធរមានតែធ្វើពាក្យបណ្តឹងចូលតុលាការ ដើម្បីឲ្យជន​ទាំ​ងនោះចូលដោះស្រាយតាមផ្លូវច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ