ថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
ប៉េអឹម(PM)ខេត្តបន្ទាយមានជ័យ ​វាយធ្វើទារុណ​កម្មយ៉ាងព្រៃផ្សៃ ទៅលើ​ពលរដ្ឋ​ដែល​មានជម្លោះដីធ្លី ​ចំនួន៥នាក់ បណ្តាលឱ្យម្នាក់ស្លាប់
Wed,08 January 2020 (Time 11:55 AM)
ដោយ ៖ វីរៈបុរសជាតិ (ចំនួនអ្នកអាន: 41423នាក់)

ខេត្តបន្ទាយមានជ័យ៖​ព​លរដ្ឋ​ម្នាក់ក្នុងចំណោម៤នា​ក់ផ្សេងទៀត​បានស្លាប់​ចោលប្រពន្ធនិ​ងកូន ខណ​:​ដែលបញ្ជូន​ចេញពីពន្ធនាគារខេត្តបន្ទាយ​មានជ័យ នាវេលាម៉ោង១០​និង១៥នាទីព្រឹក ថ្ងៃទី០១ ខែម​ករា ឆ្នាំ២០២០ បន្ទាប់ពីប៉េអឹ​ម(PM)ខេត្តបន្ទាយមានជ័យ ចា​ប់វាយធ្វើទារុណ​កម្មយ៉ាងព្រៃផ្សៃ ក្រោយ​ពីពួកគាត់​បាននាំគ្នា​ទៅសុំ​ការអន្តរាគមន៍ពី​លោកអភិបាលខេត្ត នៅមុខ​សាលាខេត្ត រឿង​ជម្លោះដីធ្លី​ នៅចំណុចបឹងអាង​កន្សែង ស្ថិតនៅក្នុ​ងភូមិសិ​លាកន្សែង ឃុំសឹង្ហ​ ស្រុកអូរជ្រៅ ខេត្ត​បន្ទាយមានជ័យនោះ។

ក្រោយពីក្រុមអាជ្ញាធរបង្រ្កាបទៅលើប្រជាពលរដ្ឋ ដែលមក​ទាមទារ​រកយុត្តិ​ធម៌ នៅខាងមុខ​សាលាខេត្តបន្ទាយមានជ័យ លុះក្រោយមក ក៏មានកម្លាំងប៉េអឹមខេត្តចាប់ ពួកគាត់​ចំនួន៥នាក់​ដាក់រថយន្ត បញ្ជូនទៅពន្ធនាគារខេត្ត បានធ្វើទារុណកម្មយ៉ាងសាហាវឃោឃៅបំផុត់ ត្រឹម៦​ថ្ងៃ គឺគិតចាប់​តាំងពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ដោយ​អ្នក​ទោសម្នាក់បានស្លាប់បាត់​បង់ជីវិតហើយ ៤នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ខ្លះបាក់ធ្មេញ ខ្លះ​បាក់​ឆ្អឹង​ជំនី ខ្លះក្អួតឈាម។ពលរដ្ឋដែលស្លាប់និងរបួសចំនួន៥នាក់ ជាតំណាងពល​រដ្ឋរាប់រយគ្រួសារ​ដែលអ្នកទាំងនោះរួមមាន៖
១/ឈ្មោះ នៅ នឿន ភេទប្រុស អាយុ៦២ឆ្នាំ
២/ឈ្មោះ អាន រុន ភេទប្រុស អាយុ៥៩ឆ្នាំ
៣/ឈ្មោះ ឃឹម ម៉ក់ ភេទប្រុស អាយុ៦២ឆ្នាំ
៤/ឈ្មោះ ហ៊ីម គីរី ភេទប្រុស អាយុ៤៦ឆ្នាំ នឹង
៥/ឈ្មោះ ទុយ ស្រស់ ភេទប្រុស អាយុ៣៤ឆ្នាំ(ស្លាប់)។

យោងតាម​ការរៀបរាប់របស់ស្រ្តីដែលជាប្រពន្ធរបស់អ្នកស្លាប់ បានបញ្ជាក់ថា៖ខ្លួនមានឈ្មោះ ប៊ុយ គីមឡាក់ អាយុ៣៤ឆ្នាំ មានកូនស្រីម្នាក់អាយុ១២ឆ្នាំ ដែលប្ដីរបស់គាត់ឈ្មោះ ទុយ ស្រស់ រស់នៅ​ភូមិជ្រៃ ​ឃុំសឹង្ហ ស្រុកអូរ ជ្រៅ ខេត្តបន្ទាយមានជ័យ ។

នៅ​ព្រឹក​ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ គាត់បានទៅសួរសុខទុក្ខប្ដីនៅឯពន្ធនាគារខេត្ត ស្រាប់តែឃើញ​គេសែងប្ដីរបស់គាត់ដាក់រថយន្ត ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ក្នុងស្រុក​មង្គល​បុរី ឃើញបែបនេះ គាត់ក៏ធ្វើដំណើរដោយម៉ូតូតាមពីក្រោយ លុះដល់មន្ទីរពេទ្យខាងលើ ស្រាប់តែឮ​ដំណឹងថា ប្ដីគាត់បានស្លាប់បាត់បង់ជីវិតហើយ។

ប្រពន្ធជនរងគ្រោះ បានអំពាវនាវដល់ថ្នាក់ដឹកនាំ ជាពិសេសដល់មេចោសម្ដេចហ៊ុន សែន មេត្តាជួយ​រកយុត្តិធ៌មឲ្យដល់គ្រួសាររបស់គាត់ផង។ ដោយឡែកលោក ឌុក ចាន់ឌី ណាវុធ ប្រធានមន្ទីរពេទ្យ​បង្អែកកម្ពុជា-ជប៉ុន ប្រចាំស្រុកមង្គលបុរី បានប្រាប់ក្រុមអ្នកសារព័ត៍មានតាមទូរសព្ទ័ថា៖ជនរងគ្រោះ មិនបានស្លាប់​នៅកន្លែងរបស់លោកទេ នៅពេលគេបញ្ជូនមកដល់អស់ខ្យល់ហើយ ។ លោកបន្តថា៖ខាងតុលាការ នឹងសមត្ថកិច្ច បានមកធ្វើកោសលវិច័យរួមគ្នានឹងកម្លាំងពេទ្យរបស់លោក ដើម្បីធ្វើលិខិតមរណះភាពជូនទៅក្រុមគ្រួសារសពតែម្ដងទៅ។
ដោយឡែក លោកឧត្តមសេនីយ៍ទោ អ៊ុង ស៊ី​ផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ និង ឯក​ឧត្តម អ៊ុំ រាត្រី មិនព្រមធ្វើការបកស្រាយការបំភ្លឺនោះទេ ពួកគេ​គ្រានតែ​ឲ្យប្រាក់បន្តិចបន្តួ​ចប៉ុណ្ណោះ ។

សូមបញ្ជាក់ផងដែរជុំវិញករណីខាងលើនេះខាងសារព័ត៌មានអង្គភាពយើងខ្ញុំ នៅមិនទាន់​មានការ​បំភ្លឺណា​មួយពីខាងមេបញ្ជាការខេត្តបន្ទាយមានជ័យបានទេ ដូច្នេះ អង្គភាពយើងខ្ញុំរង់ចាំការបំភ្លឺ ពីមេបញ្ជាការខេត្តបន្ទាយមានជ័យរាល់ម៉ោងធ្វើការ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀម​រោង​ចក្រផលិតម៉ាស និង​ទឹកអាល់កុល​សម្លា​ប់​មេរោគ​រួចជាស្រេច (វីរៈបុរសជាតិ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់​បៀវត្សរ៍ ៦ខែ ដល់គណៈ​កម្មាធិការ​ជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ (វីរៈបុរសជាតិ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​អប់រំយុវជន និងកីឡា ស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាប​ណ្ដោះ អាសន្ន ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រាល​ដាល​ជំងឺ Covid​-19 (វីរៈបុរសជាតិ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងខេត្តកណ្តាល​ ជួបសណេះ​សំណាល និងចែកអំណោយ​សប្បុរសធម៌ ដល់ប្រជាព​លរដ្ឋក្រីក្រ ក្រុងតាខ្មៅ (វីរៈបុរសជាតិ)

វីដែអូ