ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
សិស្សានុសិស្សចំនួន៣៥នាក់ នៅ​វិទ្យាល័យបន្ទាយឆ្មា មានកើតអាការៈ ឈឺពោះ ក្អួតចង្អោរ រាគ វិលមុខ និ​ងអស់កម្លាំងកំពុង​សង្គ្រោះបន្ទាន់
Mon,27 January 2020 (Time 11:35 AM)
ដោយ ៖ វីរៈបុរសជាតិ (ចំនួនអ្នកអាន: 186នាក់)

ខេត្តបន្ទាយមានជ័យ​៖យ៉ាងហោចណាស់​មានសិស្សានុសិស្ស ចំនួន៣៥នាក់ ក្នុងនោះមាន​សិស្សស្រី​ចំនួន​២៦នាក់ សិស្សប្រុសចំនួន៧នាក់ លោកគ្រូចំនួន​១នាក់ លោកស្រីជំទប់ទី២ មួយ​នាក់នៅ​សា​លាវិទ្យាល័​យបន្ទា​យឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ​ខេត្តបន្ទាយមានជ័យ កើតអាការៈ ឈឺពោះ ក្អួត​ចង្អោរ រាគ វិលមុខ និងអ​ស់កម្លាំងដោយ​មិនដឹងមូលហេតុ ក្រោយ​ពីកើត​ហេតុ​ នាយ​កសាលា លោក​គ្រូ អ្នកគ្រូ សមត្ថកិច្ច និងមន្ត្រីអាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យ​ជួយដឹកតាម​រថយន្ត​សង្ក្រោះ​បន្ទាន់ទៅ​កាន់មណ្ឌលសុខភាព​បន្ទាយឆ្មារ និងទៅមន្ទីពេទ្យបង្អែកថ្មពួក កាលពី​វេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែ​មករា ឆ្នាំ២០២០។ 

លោក វរសេនីយ៍នទោ សៅ សារឿន អធិការនគរបាលស្រុកថ្មពួក​បានប្រាប់អ្នកយកព័ត៌​មានឲ្យ​ដឹងថា ដោយមានការយកចិត្តដាក់ពី លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល​ខេត្តបន្ទា​យមានជ័យ លោកទទួលបា​នព័ត៌មានថា មានសិស្សកើតអាការៈ ឈឺពោះ ក្អួតចង្អោរ រាគ វិលមុខ និង​អស់កម្លាំង ភ្លាម លោកបានដឹកនាំកម្លាំង ចុះជួយ សហការជាមួយគ្រូពេទ្យ​ដល់កន្លែងកើតហេតុ ហើយបានធ្វើអន្តរាគមន៍​ជួយបីដឹកតាមរថយន្ត​សង្គ្រោះ​យ៉ាងញាប់​ដៃញាប់ជើង រហូតដល់ម៉ោង​នេះស្ថាន​ភាព ពួកគាត់​ពេលនេះមានភាពធូស្រាលបន្តិចឡើងវិញហើយ​។

តាមការអះអាងរបស់​លោកគ្រូ​ពេទ្យបាននិយាយថា ការដែលសិស្សដួលសន្លប់ទាំង៣៥នាក់នោះ អាកា​រៈ ឈឺពោះ ក្អួតចង្អោរ រាគ វិលមុខ និងអស់កម្លាំងនោះ យោងតាមការសន្និដ្ឋានរ​បស់ក្រុម​គ្រូពេទ្យ គឺពុំទាន់ដឹងមូល​ហេតុនៅឡើយ កំពុងធ្វើការស្រាវជ្រាវសង្ឃឹមថា សិស្សទាំងអស់នោះ និង​រកមូលហេតុ​ឃើញនៅពេលខាងមុខនេះ តែសិស្សទាំ​ងអស់មិ​នបណ្តាលឲ្យ​មានសិស្សណា​រងគ្រោះដ​ល់អាយុជីវិតនោះ​ទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ