ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការរឹតបណ្តឹងករណីគ្រោះថ្នាក់ចរាចរណ៍ កើតមានឡើងនៅ ខេត្តបន្ទាយមានជ័យថា ករណីគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតឡើងមកពីកត្តាមនុស្ស មិនបានរៀនបើកបរ មិនគោរពច្បាប់ចរាចរណ៍ មិនគោរពសិទ្ធិអាទិភាព វ៉ាជែង បើកលឿនហួសល្បឿនកំណត់ក្រោមឥទ្ធិពលគ្រឿងស្រវឹង មិនប្រកាន់ស្តាំ ប្តូរទិសខ្វះការប្រុងប្រយ័ត្នកត្តាយានយយន្តខ្វះការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ហ្វ្រាំង កង់ជាដើមនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមមន្ត្រីពាក់ព័ន្ធចរាចរណ៍ជាច្រើននាក់។ក្នុងកិច្ចប្រជុំនោះលោកឧត្តមសេនីយ៍ទោ អាត់ ខែម បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍គឺជាប្រធានបទមួយយ៉ាងសំខាន់ សំរាប់អ្នកធ្វើចរាចរណ៍តាមផ្លូវគោកព្រោះសព្វថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ស្ទើរតែរៀងរាល់ថ្ងៃ វាបង្កឲ្យបាត់បង់មនុស្ស និងទ្រព្យសម្បត្តិយ៉ាងច្រើនសណ្ធឹកសណ្ធាប់មិនអាចគណនាបាន។លោកឧត្តមសេនីយ៍ទោបានបញ្ជាក់ថា បើតាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសនោះភាគច្រើនកើតឡើង ដោយសារតែកំហុសឆ្គងរបស់មនុស្ស ដែលកំហុសទាំងអស់នេះទាក់ទងទៅ និងការបើកបរមិនបានពាក់មួកសុវត្តិភាព បើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ការបើកហួសល្បឿនកំណត់ មិនបានពាក់ខ្សែក្រវ៉ាត់ មុនពេលបើកបរ ផ្ទុកមនុស្សឬទំនិញលើសកំណត់ បើកជែងគ្នាដោយប្រថុយប្រថាន ទូរស័ព្ឌពេលបើកបរជាដើម។លោកឧត្តមសេនីយ៍ទោបានបញ្ជាក់ទៀតថា កន្លងមកសមត្ថកិច្ចចម្រុះបានចុះអនុវត្តធ្វើការត្រួតពិនិត្យយានយន្តកែច្នៃលក្ខណះខុសបច្ចេកទេសសរុបរួមបានចំនួនបានរាប់រយគ្រឿងយានយន្ត ត្រឹមត្រូវមានជាច្រើនគ្រឿង យានយន្តគ្មានឯសារត្រឹមត្រូវ ចំណែករថយន្តដឹកអង្កាមវិញមានច្រើនគ្រឿងនៅមិនអាចកាត់ទ្រុងបានឡើយ។ហើយកន្លងមកមន្ត្រីនគរបាលចរាចរណ៍ខេត្ត បានធ្វើឲ្យការផ្សព្វផ្សាយច្បាប់នានាពាក់ព័ន្ធ និងវិស័យដឹកជញ្ជូន ច្បាប់ចរាចរណ៍ផ្លូវគោកជាញឹកញាប់ហើយដែរ។ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ទោ បានធ្វើការផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ ត្រូវតែចូលរួមគោរពច្បាប់ចរាចណ៍ផ្លូវគោគឲ្យបានគ្រប់គ្នា ដូចជាពេលបើកបរ កុំបញ្ច្រាសទិសចរាចរណ៍ ត្រូវពាក់មួកសុវត្តិភាពឲ្យបានត្រឹមត្រូវ កុំជជែកគ្នាពេលបើកបរ ពេលបើកបរកុំពិសារគ្រឿងស្រវឹង ពេលធ្វើចរាចរណ៍ត្រូវមើលស្លាកចរាចរណ៍ឲ្យបានត្រឹមត្រូវ កុំផ្ទុកមនុស្សហួសកំណត់ ពេលបើកបរកុំនិយាយទូរស័ព្ឌ ពេលបើកបរត្រូវដាក់កញ្ចក់សំរាប់មើលក្រោយឲ្យបានត្រឹមត្រូវ និងត្រូវពិនិត្យភ្លើងហ្វ្រាមុខក្រោយឲ្យបានត្រឹមត្រូវ ហើយត្រូវផ្តល់សិទ្ធិឲ្យអ្នកបើកបរនៅក្នុងរង្វង់មូលជាដើម៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()
រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()
អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និងត្រីមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត (វីរៈបុរសជាតិ)
វីដែអូ