ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ កំពុងសាកល្បង
សមត្ថកិច្ចចំរុះ​ខេត្តមណ្ឌលគិរី ចាប់ឃាត់ខ្លួនប្រធានសហគមន៍រ៉ែ​មាសចុងផ្លាស់ បន្ទាប់ពីរកឃើញ ស្តុក​លាក់ទុក​ឈើជា​ច្រើនម៉ែត្រគូប នៅស្រុកកែវសីមា
Sat,21 September 2019 (Time 02:12 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 24នាក់)

ខេត្តមណ្ឌលគិរី៖គណៈកម្មការថ្នាក់ជាតិ និងថ្នាក់ខេត្តមណ្ឌលគិរី បានបន្តបេសកកម្ម ចុះស្រាវ​ជ្រាវ​លើបទល្មើសផ្សេងៗ រហូតឈានដល់ការឃាត់ខ្លួនលោក តែ គឹមសាន ប្រធាន​សហគមន៍​រ៉ែមាស​ចុងផ្លាស់ បន្ទាប់ពីរកឃើញស្តុក​លាក់ទុក​ឈើជា​ច្រើនម៉ែត្រគូប នៅស្រុកកែវសីមា។

ការឃាត់ខ្លួនប្រធាន​សហគមន៍​រ៉ែមាស​ចុងផ្លាស់​ បានធ្វើឡើងកាលពី​ល្ងាច​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅ​ក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយកម្លាំងកងរាជអាវុធហត្ថខេ​ត្ត សហការ​ជាមួយកង​កម្លាំង​ជំនាញ​ជាច្រើន ដឹកនាំដោយលោក​ ចឹង សុចន្ថា អភិបាលរងខេ​ត្តម​ណ្ឌល​គិរី ទទួល​បន្ទុកប្រ​ធានគណៈ​កម្មការបង្រ្កាបធនធាន​ធម្មជាតិខេត្ត។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បី​ធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
129 នាក់
ម្សិលមិញ :
368 នាក់
សប្តាហ៍នេះ :
3734 នាក់
ខែនេះ :
18395 នាក់
3 ខែនេះ :
47624 នាក់
សរុប :
198298 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

ផ្លូវមួយខ្សែចាក់ថ្មម៉ិ​ចប្រវែង១ពាន់ម៉ែត្រ នៅភូមិអូឬស្សី ផ្ដួចផ្ដើមឡើងពីក្រុមអ្នកសារពត៌មាន និងអភិ​បាលក្រុងប៉ោយប៉ែត កំពុងចាប់ផ្ដើមស្ថាបនា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនជនសង្សយ័ចំ​នួន៤នាក់ផ្សេងទៀត ទៅតុលាការ ពាក់ពន្ធ័នឹងអំពើបាញ់សម្លាប់ ជនជាតិចិន នៅក្រុងព្រះសី​ហនុ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេការ និងកម្មកររបស់ឧកញ៉ា ស្រី ចន្ធូ ចំនួន៨នាក់ ត្រូវបានចាប់ខ្លួន ពាក់ពន្ឋ័ករណីរំ​លោភយកដី​ចម្ការស្រស់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម អញ្ជើញជាអធិបតីក្នុងពិធីបិទការអុំទូក បណ្តែតប្រទីប នៅខេត្តបាត់ដំបង លើកទី១៩ ឆ្នាំ២០១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកអគ្គរាជ​ទូតជប៉ុន ​ចូលសម្តែងការគួរសម ​ជាមួយសម្តេចអគ្គមហា​ពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា (សហការី)

វីដែអូ