ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ កំពុងសាកល្បង
ថ្នាក់ដឹកនាំខេត្តសៀមរាប អញ្ជើញជួបសំ​ណេះសំ​ណាល ជាមួយអាណាព្យាបាល និង​សិស្សានុ​សិស្សដែ​លទទួល​បាននិទ្ទេស A
Fri,20 September 2019 (Time 09:52 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 13នាក់)

ខេត្តតសៀមរាប​៖កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមសន្តិ​បណ្ឌិត អ៊ុក គឹមលេខ រដ្ឋ​លេ​ខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ស​ម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធាន​ក្រុមការងា​រថ្នាក់​ជាតិចុះ​មូលដ្ឋាន​ខេត្តសៀមរាប ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាល​ខេត្ត​សៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធី​ប្រគល់រង្វាន់​ដល់សិស្សា​និសិស្ស​ដែលប្រឡងបាននិទ្ទេស A និងនិទ្ទេសB​។


ថ្លែងក្នុងឱកាសនោះឯកឧត្តម ទៀ សីហា អភិបាលខេត្តបានគូសបញ្ជាក់ថា មធ្យមសិក្សាទុតិយកភូមិ ឆ្នាំសិក្សា២០១៨.២០១៩ សម្រាប់មណ្ឌលសៀមរាប មានបេក្ខជនប្រឡង ចំនួនសរុប៨ពាន់​៤២៨នាក់ មានស្រី៤ពាន់៦៨៩នាក់ មាន១៣មណ្ឌល នៅក្នុងក្រុងសៀមរាប ស្មើ៣៨៤បន្ទប់ ដោយ​ចែកចេញជា២ផ្នែក គឺផ្នែកវិទ្យាសាស្ត្រ​ពិតមាន៤មណ្ឌល ស្មើនឹង១១៨បន្ទប់ មានបេក្ខជនចំនួន២​ពាន់៩៤៤នាក់ មានស្រីចំនួន១ពាន់៧០៧នាក់ និងផ្នែកវិទ្យាសាស្ត្រសង្គមមាន០៩មណ្ឌលស្មើ​នឹង១៣០បន្ទប់ មានបេក្ខជនចំ​នូន៥ពាន់៧៧០នាក់ និងអវត្ត​មានមិនមកប្រឡងចំនួន៦៤នាក់។


ចំពោះលទ្ធ​ផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូ​មិ ឆ្នាំសិក្សា២០១៨.២០១៩ នៅមណ្ឌលសៀ​មរាប មានសិស្សប្រឡងជាប់ចំនួន៦ពាន់៥១១នាក់ ស្រី៣ពាន់៧៦៣នាក់ ស្មើនឹង៧៧,២៦% ក្នុងនោះស្រី ៨០,០៨%។ក្នុងនោះសិស្សដែលប្រឡងបាននិទ្ទេស A ចំនួន៣៨នាក់ស្រី១៥នាក់ ,និទ្ទេស B ចំនួន១៩០នាក់ ស្រី១០៥នាក់,និទ្ទេសCចំនួន៤៧៤នាក់ ស្រី២៩៤នាក់ និទ្ទេស D​ចំនួន១ពាន់៣១៤នាក់ ស្រី៨២៨នាក់ និងនិទ្ទេសEចំនួន៤ពាន់៤៩៥នាក់ ស្រី២ពាន់៥២១នាក់​។

ឯកឧត្តម អភិបាលខេត្តក៏បានធ្វើការអំពាវនាវដល់សិស្សានុសិស្ស ប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុង ស្តារឡើងវិញក្នុងវិស័យទេសចរណ៍ ព្រមទាំងចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត និង បរិស្ថាន អនាម័យនៅតំបន់រមណីយដ្ឋាន ប្រវត្តិសាស្ត្រខ្មែរយើង ដើមី្បទទួល​ស្វាគមន៍​ដល់ភ្ញៀវទេ​សចរណ៍​ជាតិ អន្តរជាតិ សូមកុំឲ្យចាំតែ​មើលបណ្តាំគ្នា គឺចូលរួមជាកម្លាំងសាមគ្គី ដើមី្បផលប្រយោជន៍ជាតិ និង ប្រជាពលរដ្ឋក្នុងខេ​ត្តទៀតផង។

ក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្ស និងអាណាព្យាបាលសិស្សនិទ្ទេស A និងនិទ្ទេស B ក្នុងនាមតំណាងសម្តេចពិជ័យសេនា ឯកឧត្តមសន្តិបណ្ឌិត អ៊ុក គឹមលេខ ក៏បាន​ធ្វើការអបអ​រសាទរផងដែរ អំពីលទ្ធផលនៃសម័យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា​២០១៨.២០១៩ ដែលសិស្សានុសិស្សខេត្តសៀមរាប បានជាប់និទ្ទេសA ក្នុងចំណាត់ថ្នាក់លេខ២ បន្ទាប់​ពីរាជធានីភ្នំពេញ។


ឯកឧត្តម ក៏បានកោតសរសើរផងដែរ ពីទឹកចិត្តខិតខំសិក្សារបស់ក្មួយៗ និង ការខិតខំ​បង្ហាត់​បង្រៀន​របស់លោកគ្រូ អ្នកគ្រូ និងការអប់រំប្រៀនប្រដៅរបស់មាតាបិតា អាណាព្យាបាលសិស្ស ដែលបាន​ចូលរួម​សហការក្នុងការអប់រំបណ្តុះបណ្តាល​នូវធនធានមនុស្ស ដែលសង្គមជាតិ​យើងកំពុង​ត្រូវការជាទីបំផុត ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស។


ឯកឧត្តមក៏បានផ្តល់នូវដំបូលន្មានល្អៗមួយចំនួន ដែលជាមូលដ្ឋានគ្រឹះសម្រាប់សិស្សគ្រប់រូប ត្រូវខិ​តខំបន្ត​ការសិក្សារបស់ខ្លួន និងបានធ្វើការផ្តាំផ្ញើដល់ក្មួយៗ ក៏ដូចសិស្សានុសិស្ស យុវវ័យទាំងអស់ ត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ពេលបើ​កបរត្រូវ​ពាក់​មួកសុវត្ថិភាព ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​ផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
92 នាក់
ម្សិលមិញ :
368 នាក់
សប្តាហ៍នេះ :
3697 នាក់
ខែនេះ :
18358 នាក់
3 ខែនេះ :
47587 នាក់
សរុប :
198261 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

ផ្លូវមួយខ្សែចាក់ថ្មម៉ិ​ចប្រវែង១ពាន់ម៉ែត្រ នៅភូមិអូឬស្សី ផ្ដួចផ្ដើមឡើងពីក្រុមអ្នកសារពត៌មាន និងអភិ​បាលក្រុងប៉ោយប៉ែត កំពុងចាប់ផ្ដើមស្ថាបនា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនជនសង្សយ័ចំ​នួន៤នាក់ផ្សេងទៀត ទៅតុលាការ ពាក់ពន្ធ័នឹងអំពើបាញ់សម្លាប់ ជនជាតិចិន នៅក្រុងព្រះសី​ហនុ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេការ និងកម្មកររបស់ឧកញ៉ា ស្រី ចន្ធូ ចំនួន៨នាក់ ត្រូវបានចាប់ខ្លួន ពាក់ពន្ឋ័ករណីរំ​លោភយកដី​ចម្ការស្រស់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម អញ្ជើញជាអធិបតីក្នុងពិធីបិទការអុំទូក បណ្តែតប្រទីប នៅខេត្តបាត់ដំបង លើកទី១៩ ឆ្នាំ២០១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកអគ្គរាជ​ទូតជប៉ុន ​ចូលសម្តែងការគួរសម ​ជាមួយសម្តេចអគ្គមហា​ពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា (សហការី)

វីដែអូ