ថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ កំពុងសាកល្បង
ចាប់ឃា​ត់ខ្លួន ជនសង្ស័យប្រុស ស្រីចំនួន​៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Sat,24 August 2019 (Time 03:04 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 11នាក់)

ខេត្តបន្ទាយមានជ័យ៖កម្លាំង​សមត្ថកិច្ចក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក ធិន ស៊ិន​ដេត អធិការដ្ឋាននគ​របាលក្រុងប៉ោយប៉ែត​ បានចុះប្រតិបត្តិការណ៍បង្ក្រាប និងចាប់​ឃាត់ខ្លួន​ជនសង្ស័​យបានចំនួន៤នាក់ ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន។

ការចុះប្រតិ​បត្តិការណ៍នេះបានធ្វើឡើង​កាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំកុរឯកស័ក ពុទ្ធ​សករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ចំនុចខាង​កើតកាស៊ី​ណូឡាក់គី ភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមលោកអធិការបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់រួមមាន:
ទី១-​ឈ្មោះទូច ស្រីល័ក្ខ ភេទស្រី អាយុ៣៦ឆ្នាំ​ស្នាក់​នៅបណ្តោះអាសន្ន ភូមិក្បាលកោះ សង្កាត់​ប៉ោ​យប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  ម្ចាស់ថ្នាំញៀន។
ទី២-ឈ្មោះពេជ្រ ស្រីមុំ ភេទស្រី អាយុ២៣ឆ្នាំ រស់នៅមណ្ឌល៩ ភូមិប្រជាធម្មកើត សង្កាត់​ផ្សារក​ណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុរបរគ្មាន។
ទី៣​-ឈ្មោះចក់ នា  ហៅ ខ្លា ភេទប្រុស អាយុ៤២ឆ្នាំ ទីលំ​នៅមិនប្រាកដ មុខរបរគ្មាន។
ទី៤-ឈ្មោះផែន ម៉ៅ អាយុ៣២ឆ្នាំ ភេទប្រុស​ ជនជាតិ​ខ្មែរ រស់នៅភូមិកាប់គោ សង្កាត់អូចារ​ ក្រុងបា​ត់ដំបង ខេត្តបាត់ដំបង មុខរបរគ្មាន។

លោកអធិការបន្តថា មុននឹងឈានដល់ការចាប់​ខ្លួនជនសង្ស័យទាំង៤នាក់​ខាងលើនេះ កម្លាំង​សមត្ថ​កិច្ច​ប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ោ​យប៉ែត បានល្បាតនៅចំនុចខាងលើ បានជួបមុខសញ្ញាសង្ស័យ 
មួយក្រុម​កំពុងជួបជុំគ្នា ក៏បានធ្វើការត្រួតពិនិត្យឃើញមាន ដប​កែច្នៃសំរាប់ជក់ថ្នាំញៀនចំនួន៤
,កែវ​ចំនួន២,ដែកកេះចំនួន១២,សារធាតុញៀន​ គ្រាប់​ពណ៍ផ្កាឈូក WY ចំនួន​៣៣៦គ្រាប់​,សារ​ធាតុញៀនសថ្លាក្រាមចំនួន១១ថង់តូចកិប។

បច្ចុប្បន្ន​ជនសង្ស័យទាំង៤នាក់ រួមនិងវត្ថុតាងសមត្ថកិច្ចកំពុងកសាងសុំណុំរឿង ដើម្បីចាត់​ការតាម​និតិវិធី៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
185 នាក់
ម្សិលមិញ :
563 នាក់
សប្តាហ៍នេះ :
4123 នាក់
ខែនេះ :
16086 នាក់
3 ខែនេះ :
45084 នាក់
សរុប :
184026 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

ប្រទះឃើញសពបុរស មិនស្គាល់អត្តញ្ញាណម្នាក់ ដេកស្លាប់តាមផ្លូវក្នុងក្រុងច្បារមន កំពង់ស្ពឺ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចចំរុះ​ខេត្តមណ្ឌលគិរី ចាប់ឃាត់ខ្លួនប្រធានសហគមន៍រ៉ែ​មាសចុងផ្លាស់ បន្ទាប់ពីរកឃើញ ស្តុក​លាក់ទុក​ឈើជា​ច្រើនម៉ែត្រគូប នៅស្រុកកែវសីមា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញជួប​សំណេះសំណាល ជាមួយមន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា ចំណុះសា​លាខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តព្រះ​សីហនុ និងខេត្តហៃណា​ន ចុះហត្ថលេ​ខាលើអនុស្សរ​ណៈ​ យោគយល់គ្នា ស្ដីពី​ការបង្កើត​ចំណងទំ​នាក់ទំនងមិត្តភាព (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តសៀមរាប អញ្ជើញជួបសំ​ណេះសំ​ណាល ជាមួយអាណាព្យាបាល និង​សិស្សានុ​សិស្សដែ​លទទួល​បាននិទ្ទេស A (សហការី)

វីដែអូ