ថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ កំពុងសាកល្បង
ការការពារសន្តិភាព និងការស្រាបព្រួសមេត្តាធម៌ ជារឿងចាំបាច់ ក្នុងការរួមចំណែកអភិវឌ្ឍន៍​សង្គមជាតិ
Fri,23 August 2019 (Time 07:11 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 10នាក់)

ខេត្តកំពត៖រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងស្ថាបនិកសមាគ​មសមាធិព្រះពុទ្ធ​សាស​នាអន្តរជាតិ បានលើកឡើងថា ការចូលរួមថែរក្សាការពារសន្តិភាពនៅក្នុងសង្គម និងផ្លូវចិត្ត  ព្រម​ទាំង​ចូលរួមសាបព្រួសមេត្តាធម៌ដល់មនុស្សទាំងឡាយគឺជារឿងចាំបាច់ ក្នុងចូលរួមចំណែក​ក្នុង​ការអភិវឌ្ឍន៍ទាំងខ្លួនឯង និងសង្គមជាតិទាំងមូលផងដែរ។ 

នេះជាការលើកឡើង របស់ លោក ផ្លោក ផន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ថ្លែងនៅក្នុ​ងពីធីសំណេះសំណាល និង​ចែកអំណោយមនុស្សធម៌ ដល់ក្រុមគ្រួសារក្រីក្រចំនួន៩៦៧ គ្រួសារ នៅក្នុងបរិ​វេណវត្ត ឧទម្ពរកំពង់ត្រាច ស្រុកកំព​ង់ត្រាច ខេត្តកំពត នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០​១​៩។

លោករដ្ឋកេខាធិ​ការបានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋទូទាំងប្រទេស ពិតជាមិនទាន់ភ្លេចទេ នូវការ​ឈឺចាប់ និងការធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ ក្នុងស​ម័យប៉ុល ពត (៣ឆ្នាំ ៨ខែ និង២០ថ្ងៃ)​ដែលកម្ពុជាបានធ្លាក់ដ​ល់កម្រិតសូន្យ គ្មានសាសនា គ្មានការអប់រំ គ្មានសិទ្ធិសេរីភាព ក្នុងការ​ធ្វើអ្វី​ទាំងអស់។​ប៉ុន្តែសំណាងល្អ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងវៃឆ្លាតរបស់រាជរដ្ឋាភិបាល ដែល​មាន​សម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី បា​នលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងការស្វែងរក សុខសន្តិ​ភាព ជូនដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ។ដោយជ្រកក្រោមម្លប់សន្តិភាព កម្ពុជាបាន​ក្លាយជាប្រទេសដែលមានការរីកចម្រើនស្ទើរគ្រប់វិស័យ  ហើយកម្ពុជាបាន​ប្រែក្លាយខ្លួនពីប្រទេស​ក្រីក្រ ទៅជាប្រទេសដែលកមានប្រាក់ចំណូលមធ្យមកម្រិតទាប។ 

លោករដ្ឋលេខាធិកា​របានអំពាវនាវ ឲ្យប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាការពារសន្តិភាព និងខិតខំ​ប្រឹង​ប្រែងប្រកបមុខរបររបស់ខ្លួនបន្ថែមទៀតពិសេសត្រូវ គោរពចរាចរ ជៀសឆ្ងាយពីការប្រើប្រាស់​គ្រឿងញៀនទាំងឡាយ។ 

ជាមួយគ្នានេះដែរ ព្រះតេជគុណ រូ​ម៉ា ស្ថាបនិកសមាគមសមាធិព្រះពុទ្ធសាសនា អន្តរជាតិ បានមាន​សង្ឃដីកាថា ថ្វីត្បិតដែលព្រះអង្គភ្លេចភាសាខ្មែរក៏ពិត មែនប៉ុន្តែព្រះអង្គមិនដែលភ្លេច ជាតិកំណើត​របស់ព្រះអង្គទេ ហើយជាងនេះទៅទៀត ព្រះអង្គតែងបានគិតថា មនុស្ស ទាំងឡាយនៅក្នុងលោក សុទ្ធតែជាសាច់ញាតិ បងប្អូននិងគ្នា តាំងពីអតីជាតិ និងបច្ចុប្បន្នជាតិ ដូច្នេះព្រះតេជគុណយល់ថា ការសាបព្រួសមេត្តាធម៌ដល់មនុស្សសត្វ គឺជារឿងចាំបាច់ដែលព្រះអង្គ ក៏ដូចជាមនុស្សទូទៅត្រូវធ្វើ ដើម្បីជាប្រយោជន៍ខ្លួនឯងផង អ្នកដទៃផង និងចូលរួមចំណែកក្នុងអភិវឌ្ឍន៍សង្គមជាតិផង សន្តិភាព​ចិត្ត សមាធិ ការផ្សព្វផ្សាយមេត្តាធម៌ នឹងធ្វើឲ្យមនុស្សទទួលបានភាពរីករាយ និងរីកចម្រើន។ 

សូមជម្រា​បថា អំណោយមនុស្សធម៌ដែលត្រូវផ្តល់ជូន ក្នុងគ្រួសារនិមួយៗ ទទួលបាន អង្ករ២៥គី​ឡូក្រាម,មី១កេស,ភួយមុង,និងសម្ភារៈគ្រឿងប្រើប្រាស់ក្នុងផ្ទះបាយ ព្រមទាំងថវិការមួយចំនួន​ផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
188 នាក់
ម្សិលមិញ :
563 នាក់
សប្តាហ៍នេះ :
4126 នាក់
ខែនេះ :
16089 នាក់
3 ខែនេះ :
45087 នាក់
សរុប :
184029 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

ប្រទះឃើញសពបុរស មិនស្គាល់អត្តញ្ញាណម្នាក់ ដេកស្លាប់តាមផ្លូវក្នុងក្រុងច្បារមន កំពង់ស្ពឺ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចចំរុះ​ខេត្តមណ្ឌលគិរី ចាប់ឃាត់ខ្លួនប្រធានសហគមន៍រ៉ែ​មាសចុងផ្លាស់ បន្ទាប់ពីរកឃើញ ស្តុក​លាក់ទុក​ឈើជា​ច្រើនម៉ែត្រគូប នៅស្រុកកែវសីមា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញជួប​សំណេះសំណាល ជាមួយមន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា ចំណុះសា​លាខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តព្រះ​សីហនុ និងខេត្តហៃណា​ន ចុះហត្ថលេ​ខាលើអនុស្សរ​ណៈ​ យោគយល់គ្នា ស្ដីពី​ការបង្កើត​ចំណងទំ​នាក់ទំនងមិត្តភាព (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តសៀមរាប អញ្ជើញជួបសំ​ណេះសំ​ណាល ជាមួយអាណាព្យាបាល និង​សិស្សានុ​សិស្សដែ​លទទួល​បាននិទ្ទេស A (សហការី)

វីដែអូ