ថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ កំពុងសាកល្បង
ទីតាំងល្បែងស៊ីសង​ហ្គេមបាញ់ត្រី និងល្បែងស៊ីសង​ជាច្រើនប្រភេទទៀត មានចំនួន​២កន្លែង កំពុងបើកលេងយ៉ាងរំភើយ
Fri,23 August 2019 (Time 06:50 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 14នាក់)

រាជធានីភ្នំពេញ៖ល្បែងហ្គេមបាញ់ត្រី និងល្បែង​ស៊ីសងធំៗ​ជាច្រើនប្រភេទទៀត​នៅផ្លូវ​ឡើងទៅ​កោះពេជ្រចូល​តាមមជ្ឈមណ្ឌល ​ជីនស៊ឺម៉ៅ ក្នុង សង្កាត់​ទន្លេបាសាក់ ខណ្ឌ ចំការមន និងមួយ​កន្លែង​ទៀត​គឺនៅក្នុងកោះ​ពេជ្រ ​កំពុងបើក​លេង ដោយមិនខ្លាចរអាសមត្ថកិច្ច​ទល់តែសោះ​បើមើល​ទៅពិត​ជាផ្គើនទៅ និងបទបញ្ចារបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  និងឯកឧត្តម ស ថេត​ ស្នងការ​នគបាលរាជធានី​ភ្នំពេញ​ដែល​បានដាក់​បញ្ចាឲ្យបង្ក្រាប​បទល្មើងល្បែងស៊ីសង ដើម្បីរ​ក្សា​សន្តិសុខភូមិ ឃុំមានសុវត្តិភា​ព តែមន្រ្តី​ថ្នាក់ក្រោមដូចជាមិនខ្វល់​។

ទៅតាំងល្បែងហ្គេមបាញ់ត្រីនេះខាងលើនេះកន្លងមក​ត្រូវបាន​បង្ក្រាបជាច្រើន​លើក​ច្រើនសា​ហើយ​ទាំង​ពីលោកអភិបា​លព្រំ សំខាន់ ហើយពេលដែលលោក ថេង សុថុល អភិ​បាលខណ្ឌចំការ​មនមក​កាន់តំណែងថ្មីៗ​ ក៏បានធ្វើការបង្ក្រាបដែល តែពេលនេះ​បានបើកវិញហើយ ដោយ​មិនថា​មូល​ហេតុ​អ្វីទេឬមួយក៍អ្នកមានអំណា​ចណាម្នាក់ជួយសម្របសម្រួល?

គួបញ្ចាក់ថារា​ជរដ្ឋាភិបាលបានចេញសារាចរនៅថ្ងៃទី១៨ ខែ សីហា  ឆ្នាំ២០១៩ ស្ដីពីការពង្រឹង​ការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក  និងតាមរយៈអ៊ីនធើណេតអនឡាញក្នុង និងក្រៅប្រ​ទេស គ្រប់ប្រភេទ និងគ្រប់រូបភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ហើយសារាចរនេះ​ក៍ត្រូវបានសម្តេចតជោ ហ៊ុន សែន ធ្វើការផុសនៅលើ ផេកផ្លូវការរបស់សម្តេចផងដែ។

គួរំលឹកផងដែលថាបើទោះជាមានការផ្លាស់ប្តូរលោក ព្រំ សំខាន់ អភិបាលខណ្ឌចំការមន មក លោក ថេង សុថុល ដើម្បីពង្រឹង និង ពិនិត្យមើលបទល្មើសនៅក្នុងមូលដ្ឋាន​យ៉ាងណាក៍​មើលដូច​ដែលៗ​ដោយកាន់តែមានច្រើនជាងមុនទៀត។ 

ចំនែកលោក យិន សាន អធិការខណ្ឌចំការមនបានប្រាប់ភ្នាក់​ងាររបស់យើងតាមទូរស័ព្ទថាលោក​បានពិភាគសារជាមួយលោកអភិបាលខណ្ឌរួចហើយដែលចំពោះទីដែលទាំងនេះ ហើយលោកបាន​ឲ្យ​មេ​ប៉ុស្តិ៍នៅតាមសង្កាត់ទាំងដើរស្រងមើលថា តើទីតាំងណាមានច្បាប់ ឬមិនមានច្បាប់ ហើយទី​តាំង​ណាដែលនៅមានសុពលភាព ឬអស់សុពលភាព និងធ្វើការជូនដំណឹង ហើយបើទីតាំ​ងណាមិន​មាន​ច្បាប់គឺលោកនិង សុំគោលការថ្នាក់លើធ្វើការបង្ក្រាបតែម្តង។
 
ចំណែកលោក ថេង សុថុល អភិបាលខណ្ឌចំការមនភ្នាក់ងារបស់យើង​មិនធ្វើការទំនាក់ទំនងបានទេ​ព្រោះមិនមានលេខទូរស័ព្ទ។

ជុំវិញនិងទីតាំងល្បែងទាំងនេះក៍​មានការលើកឡើងដែលងថា តើលោកអភិបាល និងលោកអធិការ​ហ៊ា​នបង្ក្រាបដែលទេ បើតាមការឲ្យដឹងថាអ្នកដែល​នៅពីក្រោយទីតាំងទាំងសុទ្ធ​តែមានអំណាច​ជាងលោកអភិបាល និង លោកអធិការទៅទៀត? តែទាស់ជាយ៉ាងណាក៍ដោយ​សារាចររបស់រាជរ​ដ្ឋាភិ​បាលបានចេញហើយដែល៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
199 នាក់
ម្សិលមិញ :
563 នាក់
សប្តាហ៍នេះ :
4137 នាក់
ខែនេះ :
16100 នាក់
3 ខែនេះ :
45098 នាក់
សរុប :
184040 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

ប្រទះឃើញសពបុរស មិនស្គាល់អត្តញ្ញាណម្នាក់ ដេកស្លាប់តាមផ្លូវក្នុងក្រុងច្បារមន កំពង់ស្ពឺ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចចំរុះ​ខេត្តមណ្ឌលគិរី ចាប់ឃាត់ខ្លួនប្រធានសហគមន៍រ៉ែ​មាសចុងផ្លាស់ បន្ទាប់ពីរកឃើញ ស្តុក​លាក់ទុក​ឈើជា​ច្រើនម៉ែត្រគូប នៅស្រុកកែវសីមា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញជួប​សំណេះសំណាល ជាមួយមន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា ចំណុះសា​លាខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តព្រះ​សីហនុ និងខេត្តហៃណា​ន ចុះហត្ថលេ​ខាលើអនុស្សរ​ណៈ​ យោគយល់គ្នា ស្ដីពី​ការបង្កើត​ចំណងទំ​នាក់ទំនងមិត្តភាព (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តសៀមរាប អញ្ជើញជួបសំ​ណេះសំ​ណាល ជាមួយអាណាព្យាបាល និង​សិស្សានុ​សិស្សដែ​លទទួល​បាននិទ្ទេស A (សហការី)

វីដែអូ