ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
សាខាកាំ​កុងត្រូល​ខេត្តប៉ៃលិន ​បន្តចុះ ត្រួត​ពិនិត្យ និងណែនាំ​ដល់​អាជីវករ កុំ​ឲ្យនាំចូល​និងដាក់តាំង​ទំ​និញហួសកាលបរិច្ឆេទ​កំណត់ ដាក់លក់នៅលើទីផ្សារ
Mon,23 December 2019 (Time 03:48 PM)
ដោយ ៖ វីរៈបុរសជាតិ (ចំនួនអ្នកអាន: 651នាក់)

ខេត្តប៉ៃលិន៖សាខាកាំកុង​ត្រូលខេត្តប៉ៃ​លិន ដឹកនាំដោយ លោក ឈឹម វាសនា ប្រធានសាខា​កាំកុង​ត្រូលខេត្ត សហការជាមួយ​មន្ទីរពាណិជ្ជកម្មខេត្ត នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ បានបន្តចុះត្រួតពិនិត្យ និងណែ​នាំដល់អាជីវករ​ផ្សាប៉ា​ហ៊ី ស្ថិតនៅក្នុងភូមិប៉ាហ៊ី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន មិន​ឲ្យដាក់តាំងលក់​ទំនិញហួសសុពលភាព ខូចគុណភាព លើចំនី​អារហារ​បរិ​ភោ​គដើម្បី​លើ​កកម្ពស់សុខមា​លភាព អ្នកប្រើប្រាស់​។

លោក ឈឹម វាសនា បានឱ្យដឹងថា ការទប់ស្កាត់ និងត្រួតពិនិត្យរកទំនិញ គ្មានគុណភាព ហួស​កាលបរិច្ឆេទ​កំណត់ ប្រើប្រាស់ជាតិគីមី គឺធ្វើឡើងដោយគ្មានកាលកំណត់នោះឡើយ ដើម្បីទប់ស្កាត់​ឲ្យបានកាន់តែខ្ពស់ចំពោះ​ការចរាចរណ៍ទំនិញខូចគុណភាព និងគ្មានច្បាប់អនុញ្ញាតនៅលើទីផ្សារ ដែលជាហេតុនាំឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។

លោកបានបន្តថា ទំនិញដែលមន្រ្តីរបស់លោកតែងធ្វើសកម្មភាពពិនិត្យជាប្រចាំ គឺពិនិត្យ​ទៅកាល​បរិច្ឆេទ លើសំបកវិចខ្ចប់ រួមទាំងពិនិត្យរកសារជាតិគីមីនៅលើបន្លែត្រីសាច់ ជាដើម ដើម្បីចូល​រួមចំណែកទប់ស្កាត់​ចរាចរណ៍ទំនិញដែលខូចគុណភាព និងមានសារធាតុគីមី ជាពិសេស​បានធ្វើការពន្យល់ណែនាំដល់ ពលរដ្ឋនិងអាជីវករទាំងអស់ឲ្យបានយល់ដឹងពីប្រភេទទំនិញ ដែលគ្មានគុណភាពផងដែរ។

លោកបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះដែរកម្លាំងដកហូតបានទំនិញហួសសុពលភាព និងខូច​គុណភាពស្ករគ្រាបចំនួន១០៦កញ្ចប់យកទៅកម្ទេចចោលផងដែរ។
ជាមួយគ្នានោះដែរលោកក៏បានសំណូមពរដល់អាជី​វករទាំងអស់ និងអ្នកប្រើប្រាស់ ត្រូវរួមគ្នាលុប​បំបាត់ការដាក់តាំងលក់ និងប្រើប្រាស់ទំនិញ ខូចគុណភាព ឬទំនិញប្រើប្រាស់សារធាតុគីមី ព្រោះវាបានបង្ករផលប៉ះពាល់ខ្លាំងសម្រាប់សុខភាព និងរស់នៅជីវភាពប្រចាំថ្ងៃ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ