ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
របួសធ្ងន់ ស្រាលបីនាក់ ខណៈ​ម៉ូតូពីរគ្រឿងប៉ះ​ទង្គិចគ្នាលើកំ​ណាត់ផ្លូវជាតិលេខ៣១ នៅស្រុ​កបន្ទា​យ​មាស
Sat,14 December 2019 (Time 02:31 PM)
ដោយ ៖ វីរៈបុរសជាតិ (ចំនួនអ្នកអាន: 85នាក់)

ខេត្តកំពត៖យ៉ាងហោចណាស់ ក៏មានមនុស្សបីនាក់បា​នរងរបួសធ្ងន់ ស្រាល ដោយសារគ្រោះថ្នាក់​ចរាចរណ៍ ខណៈម៉ូតូពីរគ្រឿង​បានប៉ះទង្គិចគ្នាទាំងកំរោលក្នុងភូមិសាស្ត្រស្រុកបន្ទាយមាស។

ហេតុការណ៍នេះបា​នកើតឡើង កាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចភូមិត្រាំសសរ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត លើកំណាត់​ផ្លូវជាតិលេខ​៣១។

តាមប្រភពព័​ត៌មានពីមន្ត្រីចរាចរណ៍ស្រុកបន្ទាយមាសបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើត​ឡើងត្រង់ចំណុចភូមិត្រាំសសរ ឃុំសំរោងលើ លើផ្លូវជាតិ​លេខ៣១ចន្លោះ​បង្គោលគីឡូ​ម៉ែត្រលេខ២៨-២៩ រវាងម៉ូតូនិងម៉ូតូក្នុងទិសដៅស្របទិសគ្នា ពីត្បូងទៅជើង។

ប្រភពដដែលបានបន្ត​ថា អ្នកបើកបរម៉ូតូខាងមុខម៉ាកហុងដាឌ្រីមសេរី ២០២០ ពណ៌ខ្មៅ ពាក់ស្លា​ក​លេខ កំពត 1P-0607 បើកបរដោយ ឈ្មោះជិន ស្រីភា  ភេទស្រី  អាយុ១៨ឆ្នាំ របួសធ្ងន់ មានទីលំ​នៅភូមិត្រពាំងកំណប់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ធ្វើដំណើរមកពីទិសខាងត្បូង ហើយ​បាន​បត់ឆ្វេងភ្លាមៗ ស្របពេលមានម៉ូតូ១គ្រឿងទៀតម៉ាកហុងដាឌ្រីមសេរី២០១៥ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FG-7200 បើកបរដោយ ឈ្មោះ ឌុយ កវី ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ​ភូមិសំរោងខាងកើត ឃុំគោកព្រិច ស្រុកគិរីវង្ស ខេត្តតាកែវ និងមានអ្នករួមដំណើរម្នាក់ទៀតឈ្មោះ កែវ ឡី ភេទ​ស្រី អាយុ៥០ឆ្នាំ មានទីលំនៅជាមួយគ្នា ​បានធ្វើដំណើរមកពីក្រោយជាន់ហ្វ្រាំង មិនទាន់ ក៏បុកម៉ូតូនៅខាងមុខបណ្តាលឱ្យដួលច្រងាប់ច្រងិលរងរបួសទាំងអស់គ្នាតែម្តង។

បច្ចុប្បន្នអ្នករងរ​បួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជន២៤ម៉ោងនៅផ្សារត្រាំសសរ។ដោយ​ឡែក វត្ថុ​តាងទាំង២គ្រឿងបាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយមាស សម្រាប់ដោះស្រាយគ្នានៅពេលក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ