ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
ផ្ទុះម៉ីនតោន១​គ្រាប់ នៅស្រុកភ្នំព្រឹក បណ្តាលឲ្យអ្នកបើកប​រត្រាក់ទ័រម្នាក់រងរបួស បញ្ជូនទៅស​ង្គ្រោះ​នៅមន្ទីពេទ្យ
Sat,14 December 2019 (Time 01:39 PM)
ដោយ ៖ វីរៈបុរសជាតិ (ចំនួនអ្នកអាន: 62នាក់)

ខេត្តបាត់ដំបង៖បុរសជា​តៃកុងត្រាក់ទ័រម្នាក់បានរងរករបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ រីឯត្រាក់ទ័ររងការខូចខាតស្ទើរទាំងស្រុង បន្ទាប់ពីបើកត្រាក់ទ័រភ្ជួរដីចំការ​ចំម៉ីនតោន១​គ្រាប់ បណ្តាល​ឲ្យផ្ទុះ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំកុរ ឯក​ស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅត្រង់ចំណុចខាងត្បូងភ្នំហេងដាន ស្ថិត​ក្នុងភូមិហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រភពព័ត៌​មាន បានឲ្យដឹងថា ជនរងគ្រោះជាតៃកុងត្រាក់ទ័រមានឈ្មោះ គ្រី ប្រុស ភេទប្រុស អាយុ​២៩ឆ្នាំ មុខរបរធ្វើចំការ មានទីលំនៅភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រភពដដែ​លបន្តថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះ បើកត្រាក់ទ័រភ្ជួរដីចំការ ដើម្បី​បង្កប​ង្កើនផលដូចសព្វមួយបង បន្ទាប់ពីដីនោះបានធ្វើការប្រមូល​ផលពោតរួចរាល់នាពេ​លថ្មីៗ​កន្លងទៅនេះ ក៏ស្រាប់តែពេលនេះ​កង់ត្រាក់ទ័ររបស់គាត់​បានជាន់លើគ្រាប់ម៉ីន​តោន១គ្រាប់​ដែល​បង្កប់នៅក្នុងដី បណ្តាលឲ្យផ្ទុះឡើងកក្រើកបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរ មូលដ្ឋាននៅទីនោះ។

លោកវរសេនីយ៍​ទោ សារ៉េត វិសេដ្ឋ អធិការ នគរបាលស្រុកភ្នំព្រឹកបានបញ្ជាក់ថា ដីចំការដែលកើ​តមានហេតុការខាងលើ ម្ចាស់ចំការធ្វើការភ្ជួររាស់ដាំដុះ បង្កបង្កើនផលជារៀងរាល់ឆ្នាំ ហើយពេល​មុនៗមិនមានបញ្ហាអ្វីនោះទេ ទើបក្នុងថ្ងៃនេះជនរងគ្រោះភ្ជួរប៉ះចំគ្រាប់ម៉ីនតោនដែលបង្កប់នៅក្នុងដី បណ្តាលឲ្យកើតមាន​គ្រោះថ្នាក់បែបនេះ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ