ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
គ្រួសារកងទ័ព​ចំនួន​៥០០គ្រួសារ នៅព្រំដែនកម្ពុជា-ឡាវ ក្នុងស្រុកសៀមប៉ាង ទទួលផ្ទាំងសូឡា​និងពិល​ ជាអំណោយដ៏ថ្លៃថ្លារ​បស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត
Fri,13 December 2019 (Time 04:20 PM)
ដោយ ៖ វីរៈបុរសជាតិ (ចំនួនអ្នកអាន: 102នាក់)

ខេត្តស្ទឹងត្រែ​ង៖ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធា​នគ​ណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.​ស.​២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ បានដឹកនាំមន្រ្តីរាជការជុំវិញខេត្ត ចុះពិនិត្យ​ស្ថាន​ភាព​សន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងសំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងនាំ​យកផ្ទាំងសូឡាប្រើប្រាស់ដោយពន្លឺព្រះអាទិត្យចំនួន ៥០០គ្រឿង និងពិលចំនួន៥០០ ដែលជាអំ​ណោយ​ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនគ្រួសារនគរ​បាលព្រំដែនគោក និងកងទ័ពឈរជើងការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ចំនួន៥០០គ្រួសារ គោលដៅទី ១ ចំណុចស្រែចំប៉ា និងចំណុចស្វាយធំ ចំនួន ២០០គ្រួសារ និង​គោល​ដៅទី២ ចំណុចអូរគក់បង្គោល ៧៧-៧៨ ចំនួន៣០០គ្រួសារ។

 ក្នុងនោះជូនវរៈសេនា​តូចនគរបាលព្រំដែនគោល៧០១ ចំនួន ១២៤គ្រួសារ, យោធាភូមិភាគ១ តំបន់​ប្រតិបត្តិការសឹករងខេត្តចំនួន ២២៥គ្រួសារ និងយោធាភូមិភាគ១ កងពលតូចអន្តរាគមន៍លេខ ១២៨ ចំនួន ១៥១គ្រួសារ និង ស្ថិតក្នុងភូមិសាស្រ្តឃុំព្រែកមាស ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ក្នុងឱកាសចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកផ្ទាំងសូឡាប្រើប្រាស់ពន្លឺព្រះអាទិត្យ នោះដែរឯកឧត្តម ម៉ុម សារឿន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ នាយករដ្ឋ​មន្រ្តី និងសម្តចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងតែគិតគូរដល់សុខទុក្ខ និងជីវ​ភាព​រស់នៅរបស់កងកម្លាំងដែលឈរជើងការពារបូរណ​ភាព​ទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ គ្រប់ពេលវេលា។

មិនត្រឹមតែប៉ុណ្ណោះដើម្បីឲ្យជីវភាពបងប្អូនកងទ័ពកាន់តែមានភាពល្អប្រសើរឡើង ឯកឧត្តមបាន​ណែ​នាំឲ្យបងប្អូនកងទ័ពត្រូវដាំដំណាំកសិផលផ្សេងៗ ព្រមទាំងចិញ្ចឹមសត្វ ដើម្បីកាត់បន្ថ​យការចំ​ណាយថ​វិកាលើសម្ភារៈដែលយើងអាចកែច្នៃនិងប្រើប្រាស់បានដោយខ្លួនឯង៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ