ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០៣ ពាក់ពន្ឋ័ករណីគ្រឿងញៀន
ខេត្តរតនគិរី៖កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការណ៍បង្ក្រាបករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ ដោយប្រើ(វិធានញុះញង់) កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៥និង០០នាទី នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
សមត្ថកិច្ចបានឲ្យដឹងថា៖ជនសង្ស័យទាំង០៣ដែលត្រូវបានឃាត់ខ្លួនរួមមាន៖
ទី១.ឈ្មោះ ពេជ្រ ស្រីលុច ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ។
ទី២.ឈ្មោះ ស្រី ចាន់នឿន ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
ទី៣.ឈ្មោះ ច្រេស បូ ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ។
សមត្ថកិច្ចបន្តថា៖ខណៈដែលឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចបានធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលអវិជ្ជមាន(-)ទាំង០៣នាក់។
វត្ថុតាងដែលដកហូតបានរួមមាន៖ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១១ថង់ ទម្ងន់១១២.៣០ក្រាមទាំងសំបកថង់(ទម្ងន់១០៥.៣៧ក្រាមទម្ងន់ថ្នាំសុទ្ធ),ម៉ូតូចំនួន០១គ្រឿង៖ទូរស័ព្ទ០១គ្រឿង,ជញ្ជីង០១គ្រឿង,ថង់ច្រកថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបាន នាំយកទៅរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញ ដើម្បីកសាងសុំណុំរឿងចាត់ការតាមនិតិវិធី៕