ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
សម្ដេចក្រឡាហោម ស ​ខេង អញ្ជើញជាអធិបតីក្នុងទិវាជាតិ ​ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឈា​នចូលឆ្នាំទី១៣ នៅសាលមហោស្រពកោះពេជ្រ
Thu,12 December 2019 (Time 04:03 PM)
ដោយ ៖ វីរៈបុរសជាតិ (ចំនួនអ្នកអាន: 33នាក់)

រាជធានីភ្នំពេ​ញ៖នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អញ្ជើញ​ជាអធិបតីក្នុងទិវាជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឈានចូលឆ្នាំទី១៣ នៅសាល​មហោស្រពកោះពេជ្រ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ គ្រប់ស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិ​បាល តំណាងអង្គទូតស្ថានតំណាងនានាដែលមាននិវេសនដ្ឋាន នៅកម្ពុជា ភ្ញៀវជាតិ អន្តរជាតិ មន្ត្រី​រាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហភាពសហព័ន្ធយុវជន កម្ពុជា ក្រុមយុវជន កាយរឹទ្ធ និងយុវជនកាកបាទក្រហមកម្ពុជា និយោជក កម្មករ ព្រះសង្ឃ តំណាង​សាសនា យាយជី តាជី និងប្រជាពលរដ្ឋជាង ៣,០០០អង្គ/នាក់ផងដែរ។

ពិធីនេះនឹង​បន្តប្រារព្ធនៅតាមបណ្តាខេត្តនានា បន្ទាប់ពីពិធីដែលបានប្រារព្ធរបស់ថ្នាក់ជាតិ នៅរាជ​ធានីភ្នំពេញបានបញ្ចប់ ដែលបង្ហាញអំពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋា​ភិបាលកម្ពុជាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

ទិវាជាតិឆ្នាំនេះ បានលើកប្រធានបទជាគោលបំណងផ្សព្វផ្សាយ និងបង្ហាញសារ ដល់សាធារណជន អង្គការជាតិ អន្តរជាតិ វិស័យឯកជន មន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ព្រមទាំងបុព្វជិតគ្រប់និកាយសាសនាទាំងឡាយទូទាំងប្រទេសកម្ពុជា ក្នុងន័យឲ្យមានការ​យល់ដឹង និងសហការ ចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសលើគ្រប់រូបភាព ដែលពាក់ព័ន្ធ​ទៅនឹងអំពើជួញដូរមនុស្សនៅកម្ពុជា។

អំពើជួញដូរមនុស្ស ត្រូវបានប្រទេសលើពិភពលោកទទួលស្គាល់ថា ជាបទឧក្រិដ្ឋដែលមិនអាចអត់​ឱនឲ្យបាន ហើយគឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលមានចែងក្នុងច្បាប់ជាតិ និងច្បាប់​អន្តរជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ