ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
ចាប់ឃាត់រថយន្ត​ក្រុងវៀតណាម លួចបង្កប់ឈើប្រណិតចំនួន១​១១ដុំ នៅស្រុកបរកែវ
Thu,12 December 2019 (Time 01:11 PM)
ដោយ ៖ វីរៈបុរសជាតិ (ចំនួនអ្នកអាន: 37នាក់)

ខេត្តរតនគិរី៖​ឈើប្រណិតចំនួន១​១១ដុំ ស្មើនឹង០.៥៧៧ម៉ែត្រគូប ដែលឈ្មួញ​លួចបង្កប់​នៅក្នុង​រថយន្តក្រុង របស់ជនជាតិវៀតណាម ត្រូវបានកម្លាំងក​ងរាជអាវុធហត្ថស្រុកបរកែវ សហកា​រជា​មួយជំនា​ញរដ្ឋបាលព្រៃឈើ ចុះបង្ក្រាបនិងរឹបអូសយករ​ថយន្តក្រុង១គ្រឿង យកមករក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាលព្រៃឈើរតនគិរី។

ការចុះប្រតិបត្តិការ​បង្ក្រាបនេះបានធ្វើឡើង​កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្ដោយ​ផ្លូវជាតិ​លេខ៧៨ ស្ថិតក្នុងភូមិគ្លិ ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី។

សមត្ថកិច្ច​បានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានពីប្រជាពល​រដ្ឋជុំវិញសកម្មភាព​ដឹកជញ្ជូ​នឈើតាម​រថយន្ត​ក្រុងវៀតណា​មនេះភ្លាម កម្លាំងសមត្ថកិច្ច សហការជាមួ​យកម្លាំងជំនាញរដ្ឋបាលព្រៃឈើ បានចុះត្រួតពិនិត្យ និងឆែកឆេរថយន្តក្រុងរបស់វៀតណាម ពណ៌ស លាយខៀវ ពាក់ស្លាកលេខ 81B -00113 នៅចំណុ​ចខាងលើ ភ្លាមនោះតៃកុងរថយន្ត​ដឹងខ្លួនក៏បើកទ្វាររថយ​ន្តចុះរត់ចូលចំកា​រស្វាយចន្ទីបាត់ស្រមោល បន្សល់ទុករថយន្តនិងឈើប្រណិតជាច្រើនកំណាត់នៅកន្លែងកើតហេតុ។

សមត្ថកិច្ចបន្តថា ឈើដែលសមត្ថកិច្ចរឹបអូសបានសុទ្ធតែឈើប្រណីត ប្រភេទធ្នង់មានចំនួន១១១ដុំ ស្មើនឹង០.៥៧៧​ម៉ែត្រគូប។
បច្ចុប្បន្ន វត្ថុតាងរ​ថយន្តរួមនិងឈើត្រូវបានយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី ដើម្បីចាត់វិធានការបន្តតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ