ខេត្តកែប៖នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តកែប បានបើកកិច្ចប្រជុំបច្ចេកទេសពិភាក្សាលើ"ប្លង់គោលគំនិត និងវិធីសាស្ត្រនៃការរៀបចំបង្កើតផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តកែប ឱ្យទៅជាតំបន់ទេសចរណ៍សម្រាកលម្ហែ កម្រិតខ្អស់ នៅឆ្នាំ២០២០-២០៣០" ក្រោមវត្តមាន លោក នី ផល្លី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ព្រុំ គន្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប និងអស់លោកជាប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក កម្លាំងប្រដាប់អាវុធទាំងបី និងមន្ត្រីចំណុះក្នុងរដ្ឋបាលខេត្ត។បន្ទាប់ពីមតិស្វាគមន៍របស់លោក ព្រុំ គន្ធិ អភិបាលរងខេត្តរួចមក លោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ក្រសួងទេសចរណ៍បាន និងកំពុងរៀបចំសិក្សាផែនការមេពិសេសមួយ សម្រាប់ខេត្តកែប ដែលនេះគឺជាផ្នែកមួយនៃចក្ខុវិស័យអភិវឌ្ឍន៍តំបន់ឆ្នេរទាំង៤ នៅកម្ពុជា។លោកបានបន្តទៀតថា សម្រាប់ខេត្តកែប យើងមើលឃើញថា សក្តានុពលខុសពីខេត្តផ្សេងៗ ក្រសួងទេសចរណ៍មានគម្រោងសិក្សារៀបចំផែនការមេទុកខេត្តកែបនេះ សម្រាប់ជារមណីយដ្ឋានបែបប្រណិតកម្រិតខ្ពស់ ជាទេសចរណ៍បែបធម្មជាតិពិតៗ។ជាចក្ខុវិស័យនៃផែនការមេនេះ ក្រុមការងារនឹងសិក្សាគ្រប់ទិដ្ឋភាពទាំងអស់រួមទាំង បរិស្ថាន ទេសចរណ៍ សេដ្ឋកិច្ច ជាងនេះទៅទៀត តំបន់ទេសចរណ៍ក្នុងខេត្តកែបនេះ មិនមែនសំដៅដល់ទេសចរណ៍សម្រាប់ភ្ញៀវដែលមានប្រាក់ចំណូលខ្ពស់នោះទេ តែជាកន្លែងសម្រាប់អ្នកដែលស្វែងរកភាពស្ងប់ស្ងាត់។លោកថា តំបន់ទេសចរណ៍ជាប់មាត់សមុទ្រនៅកម្ពុជាទាំង៤មានចក្ខុវិស័យនៃការអភិវឌ្ឍន៍ខុសៗគ្នា ដូចជា តំបន់អភិវឌ្ឍសេដ្ឋកិច្ចពហុបំណងសម្រាប់ឧស្សាហកម្ម និងពាណិ្ជកម្ម , តំបន់អភិវឌ្ឍសម្រាប់គោលដៅអេកូទេសចរណ៍ , តំបន់អភិវឌ្ឍបែបកសិទេសចរណ៍ ទេសចរណ៍បែបស្រាវជ្រាវ , ចំពោះខេត្តកែបក៏នឹងក្លាយជាតំបន់ទេសចរណ៍បែបប្រណិតនាពេលអនាគត៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()
រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()
អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និងត្រីមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត (វីរៈបុរសជាតិ)
វីដែអូ