ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
ផ្ទះចំនួន​៣ខ្នង រងការឆាបឆេះអស់ទាំងស្រុង ដោយសារតែដុតខ្សែភ្លើងយក​លួស​
Wed,11 December 2019 (Time 04:29 PM)
ដោយ ៖ វីរៈបុរសជាតិ (ចំនួនអ្នកអាន: 68នាក់)

ខេត្តសៀមរាប៖ដោយសា​រតែដុតខ្សែភ្លើងយក​លួស បណ្តាល​ឲ្យឆាបឆេះផ្ទះអស់ចំនួន​៣ខ្នង កាលពី​វេលាម៉ោង​១៥និង៣០នាទី​ ថ្ងៃ​អង្គារ ១៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០១៩​ ស្ថិតនៅក្រុមទី០៨ ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

បើតាមរបាយការណ៍របស់សមត្ថកិច្ចបា​ន​ឲ្យដឹងថា​៖ម្ចាស់ផ្ទះ​ដែលរងគ្រោះថ្នាក់ដោយសារអគ្គីភ័យ​ឆាប​ឆេះនោះទី១:ជាម្ចាស់ដីឈ្មោះ មិត្ត ចំរើន ភេទប្រុស អាយុ៣៦ ឆ្នាំ បានជួលអោយឈ្មោះ យ៉ាង ភេទប្រុស អាយុ៤០ ឆ្នាំ ជនជាតិវៀត​ណាម(គេចខ្លួនបាត់)រស់នៅភូមិកើតហេតុខាងលើ បណ្តាល​អោយរង​ការខូចខាតឆេះផ្ទះមួយខ្នងទាំងស្រុងដែលមានទំហំ៤ម៉ែតx ៦ម៉ែត្រ ធ្វើអំពីឈើប្រក់​សង្ក័​សី ជញ្ជាំងក្តារ​ សម្ភារះប្រើប្រាស់មួយចំនួនទៀត។

ផ្ទះទី២:ទំហំ៣ម៉ែត្រx ៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ឆេះអស់ទាំងស្រុង ម្ចាស់មិននៅ។
ផ្ទះទី៣:ទំហំ៧ម៉ែត្រx៩ម៉ែត្រ កម្ពស់២ជាន់ ឈើលើថ្មក្រោម ប្រក់ក្បឿង ខូចខាត ដំបូលពិដាន និង​ជញ្ជាំង៣០% ដែលមានម្ចាស់ឈ្មោះ ស៊ាង ហុកសាយ ភេទប្រុស អាយុ៥៦ ឆ្នាំ មុខរបរនៅផ្ទះ​រស់​នៅ​ភូមិកើតហេតុខាងលើ។

សមត្ថកិច្ចបញ្ជាក់ថា​៖នៅក្នុងហេតុការខាងលើនេះកម្លាំង​បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ​ចំនួន​៨គ្រឿង
ទី១-រថយន្តអគ្គិភ័យ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំនួន០២គ្រឿង។
ទី២-រថយន្តពន្លត់អគ្គិភ័យ អធិការដ្ឋាននគរបាលក្រុងសៀមរាប ចំនួន១គ្រឿង។
ទី៣-រថយន្តពន្លត់អគ្គិភ័យ កងរាជវុធហត្ថចំនួន៣គ្រឿង។
ទី៤-​រថយន្តពន្លត់អគ្គិភ័យ​ អាជ្ញាធរអប្សារា ចំនួន២គ្រឿង។
សមត្ថកិច្ចបញ្ជាក់ទៀតថា​៖ករណីអគ្គីភ័យឆេះនេះមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សឡើយ។

ពាក់ពន្ឋ័ទៅនឹងករណីអគ្គីភ័យខាងលើនេះបើតាមប្រភពព័ត៌មានបាន​ឲ្យដឹងថា​៖មូលហេតុដែល​បណ្តាល​ឲ្យមានអគ្គីភ័យនេះ​កើតឡើង​គឺ ដោយសារតែជនជាតិវៀតណាម ដែលជួលផ្ទះនៅក្បែរ​ ដុតខ្សែភ្លើងយក​លួស​ បង្កអោយឆេះទាំងផ្ទះខ្លួនអ្នកជួល និងផ្ទះអ្នកដទៃចំនួន២ទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ