ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
សម្តេចអគ្គមហាពញាចក្រី ​ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូត ប៉ាគីស្ថានចប់អា​ណត្តិចូលសម្តែងការគួរសមនិងជម្រាបលា
Wed,11 December 2019 (Time 03:17 PM)
ដោយ ៖ វីរៈបុរសជាតិ (ចំនួនអ្នកអាន: 155នាក់)

រាជធានីភ្នំពេញ៖​នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធា​នរដ្ឋសភា  បានអនុញ្ញាតឲ្យ ឯកឧត្តម  អាំចាទ អាលី ហ្សៀរ (  Amjad Ali Sher) ឯកអគ្គរដ្ឋទូត នៃសាធារ​ណរដ្ឋអ៊ីស្លាមប៉ាគីស្ថានចប់អាណត្តិ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួប​សម្តែង​ការគួរសម និងជម្រាបលា នៅវិមានរដ្ឋសភា។

ក្នុងឱកាស​នោះឯកឧត្តម  អាំចាទ អាលី ហ្សៀរ បានជម្រាបសម្តេចពីលទ្ធផលបេ​សកកម្មកា​រទូតរ​បស់ខ្លួន ក្នុងរយៈពេល៦ឆ្នាំកន្លះ នៅកម្ពុជាថា បានចូលរួមចំណែកក្នុងការពង្រឹ​ងពង្រីកចំណង​មិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប៉ាគីស្ថាននិងកម្ពុជាឲ្យកាន់តែរឹងមាំឡើង។រយៈពេលជា​ង៦ឆ្នាំក្នុងការស្នាក់នៅកម្ពុជា ឯកឧត្តមឯកអគ្គរដ្ឋទូត បានបានរៀន​សូត្រនិងដកស្រង់បទពិ​សោធន៍​ជាច្រើនពីកម្ពុជា ជាពិសេសឯកឧត្តមបានចាត់ទុកកម្ពុជាជាស្រុកកំណើតរបស់ខ្លួន។

ឯកឧត្តមអាំ​ចាទ អាលី ហ្សៀរ បានមានប្រសាសន៍ថា ចំណងមិត្តភាព និងកិច្ចសហប្រតិ​បត្តិកម្ពុជា និងប៉ាគីស្ថានដែលមានតំាងពីយូរមក បានរីកចម្រើនរឹងមាំ ជាលំដាប់ទាំង​ខាងស្ថាប័ននីតិ​ប្បញ្ញត្តិ​និងនីតិប្រតិបត្តិ។ស្ថាប័ននីតិប្បញ្ញាត្តិស​ភាប្រទេសទំាងពីរបាន​គំាទ្រគ្នាទៅវិញទៅម​កនៅលើវេទិកា​អ​ន្តរសភា។

កាលពីកន្លងទៅថ្មីៗនេះ ថ្នាក់ដឹកនាំសភាប៉ាគីស្ថាន បានអញ្ជើញមកចូលរួមវេទិកាអន្តរសភា ដែល​ស​ភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្តបន្ទាប់ រួមមានមហាសន្និបាតប្រចំាឆ្នាំសភាតំបន់អាស៊ី (APA)​និងកិច្ច​ប្រជុំចំាឆ្នាំវេទិកាសភា-អាស៊ីប៉ាហ្វិក(APPF) ជាដើម។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានគោរពអញ្ជើញសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈ​ប្រតិភូជាន់​ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅ​ពេលវេលាសមស្រ​បណាមួយ។

សម្តេចប្រធានរដ្ឋសភាបានទទួលយកការគោរអញ្ជើញនេះ។ជាមួយគ្នានេះ សម្តេចបាន កោតសរ​សើរ និងវាយតំលៃខ្ពស់ចំពោះកិច្ច ខិតខំប្រឹងប្រែង ក្នុងអាណត្តិបេសកកម្មការទូតរបស់ ឯកឧត្តម អាំចាទ អាលី ហ្សៀរ នៅកម្ពុជា ដែលបានរួមចំណែកលើកកម្ពស់ទំនាក់ទំនង មិត្តភាព និងកិច្ចស​ហប្រតិបត្តិការរវាង កម្ពុជា-ប៉ាគីស្ថាន ឲ្យមានការរីកចម្រើនថែមមួយកំរិតទៀត។សម្តេចសង្កត់ធ្ងន់ថា ស្នាដៃដ៏ប្រសើរនេះ មិនត្រឹមតែនាំមកនូវឧត្តមប្រយោជន៍ ដល់ប្រជាជាតិទាំងសងខាងប៉ុណ្ណោះទេ គឺបានរួមចំណែកយ៉ាង ខ្លាំងក្លាដល់ការថែរក្សាសុខសន្តិភាព នៅក្នុងតំបន់ និងសកលលោក ផង​ដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសូមអរគុណប៉ាគីស្ថាន ដែលបានប​ញ្ជូន​អ្នកសង្កេតការណ៍ឋានៈខ្ពស់សមាជិកព្រឹទ្ធសភា មកចូលរួមសង្កេត​ការបោះឆ្នោតជ្រើស​រើស​តំណាងរាស្ត្រ កាលពីឆ្នំា២០១៨ កន្លងទៅ និងបាន គ្រំាទ្រដល់ដំណើរការបោះឆ្នោតនោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ