ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
សម្តេចតេជោ ហ៊ុន សែន អំពាវនាវទៅដ​ល់ម្ចាស់រោងម៉ាស៊ីន​កិនស្រូវទាំងអស់ សូមកុំទំលាក់ថ្លៃស្រូវ របស់ប្រជាកសិ​ករអោយសោះ
Wed,11 December 2019 (Time 02:46 PM)
ដោយ ៖ វីរៈបុរសជាតិ (ចំនួនអ្នកអាន: 79នាក់)

រាជធានីភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា បានអំពាវនាវទៅដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ សូមកុំទំលាក់ថ្លៃ​ស្រូវរបស់​ប្រជាកសិករ (កុំច្របាច់ក) អោយសោះ គឺត្រូវកំណត់តម្លៃទិញអោយបានសមរម្យ ព្រោះរាជរដ្ធាភិ​បាលក៏បានទម្លាក់ទុនប្រមាណ៥០ លានដុល្លារជួយដល់សហគ្រាសធន់តូច និងមធ្យមដែលរួម​បញ្ចូលទាំងរោងម៉ាស៊ីនកិនស្រូវផងដែរ។សម្តេចតេជោ បានបញ្ជាអោយ ក្រសួងពាណិជ្ជកម្ម,​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង កសិកម្ម និងសភាពាណិជ្ជកម្ម ត្រូវចូលរួមពិនិត្យ និងតាមដាន​បញ្ហានេះ​អោយបានម៉​ត់ចត់បំផុត ដើម្បីផលប្រ​យោជន៍ដល់ប្រជាពលរដ្ឋ។

សម្តេចមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញផ្តល់កិត្តិ​យសប្រគល់សញ្ញា​បត្រ​ជូននិស្សិត នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS)ដែលមានចំនួន៦,៧៦២នាក់ ក្នុងនោះគឺ​មា​ននារី២,៧៦១នាក់ នាព្រឹកថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១​១ ខែធ្នូ ឆ្នាំ២០១៩ នៅមជ្ឍមណ្ឌលកោះពេជ្រ។

សម្តេចតេជោ ហ៊ុន​ សែន បានមានប្រសាសន៍ថា ទាក់ទងទៅនឹងវិស័យអប់រំ រាជរដ្ឋាភិបាលកម្ពុជា​បានកំណត់ថា ខេត្តមួយត្រូវមានសាកលវិទ្យាល័យ១ ដែលដែលកន្លងមកយើងក៏បានបង្កើត សាក​លវិទ្យា​ល័យនៅតាមបណ្តាខេត្តមួយចំនួនផងដែរដូចជា សាកលវិទ្យាល័យ​ខេត្តត្បូងឃ្មុំ,សាកល​វិទ្យាល័យខេត្តបន្ទាយមានជ័យ, សាកលវិទ្យាល័យខេត្តបាត់ដំបង,សាកលវិទ្យាល័យខេត្តក្រចេះ, សាកលវិទ្យាល័យខេត្តស្វាយរៀង និងសាកលវិទ្យាល័យខត្តព្រៃវែង…។ល។ 

ទាក់ទៅនឹងវិស័យកីឡា សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងអបអរសាទរ ចំពោះកី​ឡាករ កីឡា​ការិនីទាំងអស់ដែលបានទៅចូលរួមប្រកួតកីឡាស៊ីហ្គេម (Sea Games) លើកទី៣០ នៅប្រទេសហ្វីលីពីន។ក្នុងការប្រកួតស៊ីហ្គេមលើកនេះ កម្ពុជាយើងបានឈ្នះបានមេដាយ៤៦គ្រឿង ដែលជាចំនួនច្រើនបំផុតក្នុងការចូលរួមប្រកួតស៊ីហ្កេមតាំងពីពេលមុនៗមក។ 
ក្នុងនោះដែរសម្តេចបានមានប្រសាសន៍គាំទ្រ និងលើកទឹកចិត្តដល់ក្មួយៗកីឡាបាល់ទាត់ទាំ​ងអស់​ផងដែរ។ 


ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា តាមការព្យាករណ៍ កម្ពុជាយើងមានកំណើនសេដ្ធកិច្ចក្នុ​ងរង្វង់អត្រា៧,១%។ក្នុងការគ្រប់គ្រង និងដឹកនាំប្រទេសជាតិ គឺសម្តេចតេជោបានគិតយ៉ាង​ម៉ត់ចត់ដែលផ្តោតសុំខាន់លើកត្តា២ គឺទី១ការគ្រប់គ្រងស្ថិរភាពន​យោបាយ និងទី២គឺគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចអោយបានល្អ។ជាមួយគ្នានេះដែរ សម្តេចតេ​ជោបានបញ្ជាក់ផងដែរថា ចំពោះកម្ពុជា បើគ្មានសន្តិភាព គឺគ្មានគ្មានសិទ្ឋិមនុស្ស ហើយបើគ្មាន​សន្តិភាព ក៏គ្មានការអភិវឌ្ឍផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ