ថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ កំពុងសាកល្បង
ក្រសួងធនធានទឹក និងឧតុនិយម​ បានចេញសេក្តីជូនដំណឹង ស្តីអំពីអាកាសធាតុ​ ក្នុងឱកាសនៃ​ពិធី​បុណ្យឯ​ករាជ្យជាតិ និងព្រះរាជ​ពិធីបុណ្យអុំទូក បណ្តែតប្រទីប និង​សំពះព្រះខែ អកអំបុក
Fri,08 November 2019 (Time 12:11 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 34នាក់)

រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រសួងធនធានទឹក និងឧតុនិយម បាន​ចេញសេចក្ដីជូន​ដំណឹង ស្តីអំពីស្ថានភាពអាកាសធាតុ ក្នុងថ្ងៃបុណ្យឯករាជ្យជាតិ និង​ព្រះរា​ជពិធីបុ​ណ្យ​អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ​ អកអំបុក ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែវិច្ឆិកា​។

បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដា​នលើស្ថានភា​ពអាកាសធាតុ​ជាប្រចាំទាំងក្នុងតំបន់ និង​ដោយ​ឡែកសម្រាប់​​កម្ពុជា ក្រសួងធនធានទឹក និ​ងឧតុនិយម ​បានជម្រាបជូន​កំណឹង​ដល់សាធារណៈជន​​ឲ្យបានជ្រាបថា ៖ព្យុះទី២៤ ឈ្មោះថា ណាគ្រី បច្ចុប្បន្ន​បាន និងកំពុងស្ថិតនៅក្នុងសមុទ្រ​ចិន​ខាង​ត្បូង ក្បែរប្រទេសវៀតណាម។ព្យុះ​នេះ នឹងធ្វើដំណើរចូ​លប្រទេសវៀតណាម នៅវេលា​ម៉ោងប្រមាណ១​០យប់ ឆ្លងចូលថ្ងៃទី១១ ខែវិច្ឆិកា នៅចំណុច​ក្បែរខេត្តញ៉ាត្រាង។

តាមកា​រព្យាករ ព្យុះនេះ នឹង​ថមថយឥទ្ធិពលទៅ​ជាវិសម្ពាធ (TD) រួចទៅជាសម្ពាធទាប (Low) នៅពេ​លធ្វើដំ​ណើរចូលមកដល់កម្ពុជាវេ​លាម៉ោងប្រមាណ១រសៀល នា​ថ្ងៃទី១១ ខែវិច្ឆិកា នៅតំបន់​កន្ទុ​យនា​គ ខ្ពង់រាបភាគឦ​សានកម្ពុជា ដែលធ្វើឲ្យមានភ្លៀងក្នុងកម្រិ​តពីមធ្យមទៅច្រើនបង្គួរ។ជាទូ​ទៅក្នុងក្របខ័ណ្ឌទូ​ទាំងប្រទេស កម្រិតទឹកភ្លៀង នឹងចុះខ្សោយ​លើកលែងបណ្តា​ខេត្តនៅតំបន់​ខ្ពង់រាបតែប៉ុណ្ណោះ។
ដោយឡែក​ តាមការ​ព្យាករចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ដែលជាឱកាស នៃពិធីបុណ្យឯករា​ជ្យជាតិ និង​ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ អាកា​សធាតុ​មានស្ថានភាព ដូចខាងក្រោម៖
-ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩៖
ពេលព្រឹក-ថ្ងៃត្រង់-យប់ ផ្ទៃ​មេឃមានសភាពស្រឡះ សីតុណ្ហភាពអប្បបរមា២៤អង្សាសេ សីតុណ្ហ​ភាព​អតិបរមា ៣០អង្សាសេ ខ្យល់បក់ពីទិសឦសានមានល្បឿនពី២-៤m/s។
-ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩៖
ពេលព្រឹក-ថ្ងៃត្រង់-យប់ ​ផ្ទៃមេឃមានសភា​ពស្រឡះ សីតុ​ណ្ហភា​ពអប្បបរមា ២៣អង្សាសេ សីតុណ្ហ​ភា​ពអតិបរមា ៣១អង្សាសេ ខ្យល់បក់ពីទិសឧត្តរមានល្បឿនពី ២-៤m/s។
​-​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩៖
ពេលព្រឹក-ថ្ងៃត្រង់-យ​ប់ ផ្ទៃមេឃមានសភាពស្រឡះ សីតុណ្ហ​ភាពអប្បបរមា ២២អង្សាសេ សីតុណ្ហ​ភាពអតិបរមា ៣០អង្សាសេ ខ្យល់បក់ពីទិសឧត្តរមានល្បឿនពី ១-៣m/s។
-ថ្ងៃទី១២ ខែវិច្ឆិកា​ ឆ្នាំ២០១៩៖ ពេលព្រឹក-ថ្ងៃត្រង់-យប់ ផ្ទៃមេឃមានសភាពស្រឡះ សីតុណ្ហភាព​អប្បបរមា ២១អង្សាសេ សីតុណ្ហភាពអតិបរមា ២៧អង្សាសេ ខ្យល់បក់ពីទិសឧត្តរមានល្បឿនពី ១-៣m/s៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
338 នាក់
ម្សិលមិញ :
1264 នាក់
សប្តាហ៍នេះ :
3773 នាក់
ខែនេះ :
12348 នាក់
3 ខែនេះ :
48095 នាក់
សរុប :
216622 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

កម្ម​ការិ​នី ​រោងចក្រ​ផលិត​អំពូលភ្លើង ​លំអរគ្រប់ប្រភេទ​ម្នាក់ ត្រូវ​ឃាត​កអារកសម្លា​ប់​យ៉ាង​ព្រៃផ្សៃបំ​ផុត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបា​លខេត្តបន្ទាយមានជ័យ ស្នើ​ឲ្យមន្ទីពេទ្យ​ពង្រឹងគុ​ណភាព ប្រសិទ្ធ​ភាព​សេវា​សុខាភិបា​ល​ ដើម្បី​ជួយ​លើកក​ម្ពស់​សុខភាព​ពលរដ្ឋ ស្ត្រី​និង​កុមា​រ ជាការ​រួមចំណែក​កាត់​បន្ថយ​ភាពក្រីក្រ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញទទួ​លជួប​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា នៅវិ​មាន​សន្តិភាព (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល​ខេត្តកំពត ទុកពេ​ល១​៥ថ្ងៃ ឲ្យអាជ្ញាធរស្រុកកំពង់ត្រាច ចុះសិក្សា​រាល់​បញ្ហាពាក់ព័ន្ធ នឹង​សំណូម​ពរ​របស់ពលរដ្ឋ រួចរាយការណ៍​ជូនក្រុមប្រឹក្សាខេត្ត និងគ​ណៈអភិបាលខេត្ត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លើងឆេះបន្ទប់​ស្នាក់ក្នុងកាស៊ីណូ ហាទៀងវេហ្គាស បណ្តាលឱ្យបុគ្គ​លិកម្នាក់ស្លាប់ ក្នុងអណ្តាតភ្លើង (សហការី)

វីដែអូ