ថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
កិច្ចប្រជុំបច្ចេកទេស ស្តីពីការរៀបចំ​ពង្រាងផែ​នការមេតភ្ជាប់ សេដ្ឋកិច្ចកម្ពុជា-វៀតណាម និងខេត្តជា​ប់ព្រំដែន
Thu,28 November 2019 (Time 12:22 PM)
ដោយ ៖ កូនខ្មែរមានរស្មី (ចំនួនអ្នកអាន: 13នាក់)

ខេត្តកំពត៖​ក្រុមប្រឹក្សាខេត្តកំពត បើកកិច្ចប្រជុំរវាងថ្នាក់ដឹកនាំខេត្តកំពត គណៈប្រតិភូ​ក្រសួងផែ​នកា​រកម្ពុជា និងគណៈប្រតិភូក្រសួងផែនការវៀតណាម ស្តីពីការរៀបចំសេចក្តីព្រាង​ផែនការមេត​ភ្ជាប់​សេដ្ឋកិច្ចកម្ពុជា-វៀតណាម និងខេត្តជាប់ព្រំដែនឆ្នាំ២០២១-២០៣០។


ជំនួបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹ​ង​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំ។

សូមជំរាបដែរថា៖ប្រតិភូក្រសួងផែនការកម្ពុជាដឹកនាំដោយ ឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិ​ការ​ក្រសួងផែនការ។ចំណែកប្រតិភូក្រសួងផែនការវៀតណាមដឹកនាំដោយលោកជំទាវ ផាន់ ង៉ុកម៉ាយ​ភឿង អនុប្រធានវិទ្យាស្ថានអភិវឌ្ឍន៍យុទ្ធសាស្រ្ត នៃក្រសួងផែនការសារធារណរដ្ឋវៀតណាម។

កិច្ចពិភាក្សាបានផ្តោតលើវិស័យសំខាន់ៗចំនួន០៩ រួមមាន៖វិស័យគមនាគមន៍ វិស័យវិនិយោគ វិស័យហិរញ្ញវត្ថុ វិស័យកសិ​កម្ម វិស័យទេសចរណ៍ វិស័យរ៉ែ និងថាមពល វិស័យបរិស្ថាន វិស័យ​សុខាភិបាល ព្រមទាំងខឿនសេដ្ឋកិច្ចជាប់ព្រំដែន។

 ជាកិច្ចឆ្លើយតបចំពោះគោលបំណងរបស់គណៈប្រតិភូវៀតណាម ឯកឧត្តម ជាវ តាយ បានមាន​ប្រសាសន៍ថា ខេត្តកំពតមានសក្តានុពលគ្រប់វិស័យទាំង៩នេះខាងលើ។ខេត្តកំពតបា​នរៀបចំកិច្ច​សហប្រត្តិបត្តការ ដោយគ្រោងបង្កើតផ្សារតាមព្រំដែន សាងសង់កំពង់ផែចំនួន៥ ដែលក្នុងនោះមាន កំពង់ផែអន្តរជាតិ០១។

ជាមួយនេះ ខេត្តកំពតបាន និងកំពុងសាងសង់កំពង់​ផែទេសចរណ៍អន្តរជាតិ​សម្រាប់ទាក់ទាញភ្ញៀវ​ទេសចរពីគ្រប់មជ្ឈដ្ឋានឲ្យមកទស្សនាកម្សាន្ត ហើយក៏កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ពិសេ​សស្ថាប​នាផ្លូវទៅកាន់ប្រទេសវៀតណាមជាដើម។

ដោយឡែក រាល់បញ្ហាប្រឈមក្នុងកិច្ចសហប្រតិបត្តិការរវាងខេត្តកំពត និងខេត្តគៀនយ៉ាង ក៍ដូច​ជាប្រទេសវៀតណាម រដ្ឋបាលខេត្តកំពតនឹង​ខិតខំប្រឹងប្រែងឲ្យនៅ​កម្រិតអប្បបរមាតាម​ដែលអាចធ្វើ​បាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អភិបាលខេត្តស្ទឹង​ត្រែង អញ្ជើញជួបសំណេះសំណាល និងសម្ភោធដាក់​ឲ្យដំណើរ​ការជាផ្លូវ​ការ ការិយាល័យច្រកចេញចូល​តែមួយ របស់រដ្ឋបាល​ស្រុកសៀមប៉ាង (វីរៈបុរសជាតិ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន អញ្ជើញ​ជាអធិបតីក្នុងពិធីសម្ពោធក្រុមហ៊ុន សូយ៉ាង ដេខ័រេ​ធីវ​ឡៃធីង (វីរៈបុរសជាតិ)

ព័ត៌មានគួរចាប់អារម្មណ៍

របួសធ្ងន់ ស្រាលបីនាក់ ខណៈ​ម៉ូតូពីរគ្រឿងប៉ះ​ទង្គិចគ្នាលើកំ​ណាត់ផ្លូវជាតិលេខ៣១ នៅស្រុ​កបន្ទា​យ​មាស (វីរៈបុរសជាតិ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពត បើក​កិច្ចប្រជុំត្រួតពិនិត្យ​ផែនកា​រការពារ ក្នុងឱកាសបុណ្យសមុទ្រ នាពេលខាង​មុខ (វីរៈបុរសជាតិ)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទុះម៉ីនតោន១​គ្រាប់ នៅស្រុកភ្នំព្រឹក បណ្តាលឲ្យអ្នកបើកប​រត្រាក់ទ័រម្នាក់រងរបួស បញ្ជូនទៅស​ង្គ្រោះ​នៅមន្ទីពេទ្យ (វីរៈបុរសជាតិ)

វីដែអូ