ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ កំពុងសាកល្បង
រដ្ឋបាលខេត្តសៀមរាប បើកសិក្ខា​សាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្តីពីវឌ្ឍនភាព នៃការអ​នុវត្ត​ការងារលំនៅឋាន
Wed,09 October 2019 (Time 10:50 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 8នាក់)

ខេត្ត​សៀមរាប​៖នាព្រឹកថ្ងៃពុធ​ ១១កេីត​ ខែអស្សុជ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​២៥៦៣​ ត្រូវនឹងថ្ងៃទី០៩​ ខែតុលា​ ឆ្នាំ២០១៩​ លោក​ ពិន​ ប្រាកដ​ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ ទៀ​ សីហា​  អភិបាល នៃគណ:អភិបាលខេត្ត​សៀមរាប​ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ​ និងពិគ្រោះ​យោបល់​ ស្ដីពីវឌ្ឍនភាពនៃការអនុវត្តការងារលំនៅឋាន​ ដោយមានការចូលរួមពីមន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសូរិយោដីរាជធានី​ ខេត្ត​ នៅសណ្ឋាគារសណ្ឋាគារសេរីភាព​ ខេត្តសៀម​រាប។

លោក​ ពិន​ ប្រាកដ​  អភិបាលរងខេត្ត​ បានលើកឡើងថា ក្រោមការដឹកនាំប្រកដោយ​គតិបណ្ឌិតរបស់​សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈ​ពេល​ប៉ុន្មានឆ្នាំ ចុងក្រោយនេះ រាជរដ្ឋាភិបាល បានខិតខំធ្វើការកែទម្រង់លើគ្រប់វិស័យក្នុងនោះ រួមទាំងកំណែទម្រង់វិស័យដីធ្លីផងដែរ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានរៀបចំ តាក់តែង និងដាក់ឲ្យចូលជាធរមាននូវច្បាប់ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្ត នានា ពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លី។

ទន្ទឹមនឹងនេះការគិតគូរពីកម្មវិធីលំនៅឋាន គឺជាកាលានុវត្តភាពមួយសម្រាប់ផ្ដល់លំនៅឋាន ដែល​មានតម្លៃសមរម្យជូនដល់ពួកគេ ពិសេសសម្រាប់យុវជនដែលមានសក្ដានុពល តាមរយៈការដាក់​ចេញនូវ ក្របខណ្ឌការងារអភិវឌ្ឍន៍លំនៅឋានថ្មីៗ។ 

ការគិតគូរដោះស្រាយនូវកង្វះខាត លំនៅឋានតម្លៃសមរម្យ ដែលមិនអាចផ្គត់ផ្គង់​បានដោយយន្ដការ​ទីផ្សារ គឺជាការងារ អាទិភាពសំខាន់ដើម្បីលើកកម្ពស់សិទ្ធិទទួល​បានលំនៅឋានស​មរម្យប្រកប​ដោយ​ផាសុខភាព សុវត្ថិភាព និងសន្ដិសុខ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
88 នាក់
ម្សិលមិញ :
368 នាក់
សប្តាហ៍នេះ :
3693 នាក់
ខែនេះ :
18354 នាក់
3 ខែនេះ :
47583 នាក់
សរុប :
198257 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

ផ្លូវមួយខ្សែចាក់ថ្មម៉ិ​ចប្រវែង១ពាន់ម៉ែត្រ នៅភូមិអូឬស្សី ផ្ដួចផ្ដើមឡើងពីក្រុមអ្នកសារពត៌មាន និងអភិ​បាលក្រុងប៉ោយប៉ែត កំពុងចាប់ផ្ដើមស្ថាបនា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនជនសង្សយ័ចំ​នួន៤នាក់ផ្សេងទៀត ទៅតុលាការ ពាក់ពន្ធ័នឹងអំពើបាញ់សម្លាប់ ជនជាតិចិន នៅក្រុងព្រះសី​ហនុ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេការ និងកម្មកររបស់ឧកញ៉ា ស្រី ចន្ធូ ចំនួន៨នាក់ ត្រូវបានចាប់ខ្លួន ពាក់ពន្ឋ័ករណីរំ​លោភយកដី​ចម្ការស្រស់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម អញ្ជើញជាអធិបតីក្នុងពិធីបិទការអុំទូក បណ្តែតប្រទីប នៅខេត្តបាត់ដំបង លើកទី១៩ ឆ្នាំ២០១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកអគ្គរាជ​ទូតជប៉ុន ​ចូលសម្តែងការគួរសម ​ជាមួយសម្តេចអគ្គមហា​ពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា (សហការី)

វីដែអូ