ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ កំពុងសាកល្បង
ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង អញ្ជើញ​ជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយ​មន្រ្តីរាជការ និងការចុះពិនិត្យស្ថានភាពស្ពានបាក់ស្រុតមួយកន្លែង ក្នុងស្រុកសៀមបូក
Wed,09 October 2019 (Time 09:52 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 8នាក់)

ខេត្តស្ទឹងត្រែង៖នា​ព្រឹកថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែ​តុ​លា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជា​អធិបតីក្នុងពិធីសំណេះសំណាលជាមន្រ្តីរាជការ ក្នុងស្រុកសៀមបូកនៅសា​លប្រជុំសាលាស្រុក​សៀមបូក ដោយមានការអញ្ជើញចូលរួមពីសំណាក់ ក្រុមប្រឹក្សា គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសជួបសំណេះសំណាលនេះឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍ផ្សព្វផ្សាយអំពី​សភាពការណ៍ជាតិ អន្តរជាតិ ដើម្បីធានាសុខសន្តិភាព ស្ថេរភាពសង្គម ព្រមទាំងសន្តិសុខ សណ្តាប់ធ្នាប់ និងអធិបតេយ្យភាព។

ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត បានដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន​ចុះពិនិត្យស្ថាន​ភាពស្ពានបាក់ស្រុតមួយកន្លែងប្រវែង ៣៣,៥០ម៉ែត្រ ទទឹង ៤,៧៥ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ភូមិដំ​រីផុង ឃុំកោះសំពាយ ស្រុកសៀមបូក ដែលរងផល​ប៉ះពាល់ដោយសារទឹកជំនន់នាពេលកន្លងមក។

ដើម្បីសម្រួលដល់​ការចរាចរទៅមករបស់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តម អភិបាលខេត្ត បានចង្អុល​បង្ហាញដល់មន្ទីរជំនាញពាក់ព័ន្ធ សហការជាមួយអាជ្ញាធរស្រុក ពន្លឿនក្នុងការជួសជុល​ស្ពាននេះ​ឲ្យបានល្អប្រសើរឡើងវិញ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
113 នាក់
ម្សិលមិញ :
368 នាក់
សប្តាហ៍នេះ :
3718 នាក់
ខែនេះ :
18379 នាក់
3 ខែនេះ :
47608 នាក់
សរុប :
198282 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

ផ្លូវមួយខ្សែចាក់ថ្មម៉ិ​ចប្រវែង១ពាន់ម៉ែត្រ នៅភូមិអូឬស្សី ផ្ដួចផ្ដើមឡើងពីក្រុមអ្នកសារពត៌មាន និងអភិ​បាលក្រុងប៉ោយប៉ែត កំពុងចាប់ផ្ដើមស្ថាបនា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនជនសង្សយ័ចំ​នួន៤នាក់ផ្សេងទៀត ទៅតុលាការ ពាក់ពន្ធ័នឹងអំពើបាញ់សម្លាប់ ជនជាតិចិន នៅក្រុងព្រះសី​ហនុ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេការ និងកម្មកររបស់ឧកញ៉ា ស្រី ចន្ធូ ចំនួន៨នាក់ ត្រូវបានចាប់ខ្លួន ពាក់ពន្ឋ័ករណីរំ​លោភយកដី​ចម្ការស្រស់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម អញ្ជើញជាអធិបតីក្នុងពិធីបិទការអុំទូក បណ្តែតប្រទីប នៅខេត្តបាត់ដំបង លើកទី១៩ ឆ្នាំ២០១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកអគ្គរាជ​ទូតជប៉ុន ​ចូលសម្តែងការគួរសម ​ជាមួយសម្តេចអគ្គមហា​ពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា (សហការី)

វីដែអូ