ថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ កំពុងសាកល្បង
ផ្លូវមួយខ្សែចាក់ថ្មម៉ិ​ចប្រវែង១ពាន់ម៉ែត្រ នៅភូមិអូឬស្សី ផ្ដួចផ្ដើមឡើងពីក្រុមអ្នកសារពត៌មាន និងអភិ​បាលក្រុងប៉ោយប៉ែត កំពុងចាប់ផ្ដើមស្ថាបនា
Mon,14 October 2019 (Time 11:56 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 25នាក់)

ខេត្តបន្ទា​យមានជ័យ៖ដោយសារការមើលឃើញពី​ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក្នុងកា​រធ្វើ​ដំណើរ ក្រុមអ្ន​កសារព័ត៌មាន នៅក្នុងក្រុង​ប៉ោយប៉ែត បានផ្តួចផ្តើម​និងរៃអង្គាស ព្រមទាំង​មានកាស​ហកាពីរ​លោក គាត ហុល អភិ​បាល នៃគណ:អភិបាលក្រុងប៉ោ​យប៉ែត ដើម្បីធ្វើការស្ថាបនាផ្លូវ មួយ​ខ្សែ​ចាក់ថ្មម៉ិចប្រវែង១០០០ម៉ែត្រ នៅភូមិឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទា​យមាន​ជ័យ។
សូមជំរាបដែរថា ផ្លូវនេះចាប់ផ្តើមឈូសឆាយ​ឡើងនាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ដោយ​លោក​អភិបាល​ក្រុង ជាអ្នក​ចំណាយនិ​ងឧបត្ថម្ភនូវគ្រឿង​ចក្រជាច្រើន​គ្រឿង។

លោក ឈុន ពេជ្រ ចាងហ្វាងកា​សែត និងគេហទំព័រ សម្លេងជាយដែន និងជាដំណាងឲ្យ​ក្រុមអ្នក​សារ​ព័ត៌មា​ននៅក្នុងប៉ោយប៉ែត បានមានប្រសាសន៍ថា លោកជាអ្នកផ្តួចផ្តើមឡើង ហើយ​លោក​និងបន្តរ៉ៃអង្គាស​ពីសប្បុរស​ជនទិញថ្មម៉ិច​មកចាក់ក្រាល ដើម្បីឲ្យប្រ​ជាពលរដ្ឋ​ងាយស្រួលក្នុង​ការធ្វើដំណើរ​។
លោកបញ្ជាក់ថា​ ផ្លូវមួយខ្សែនេះមានប្រជាពលរដ្ឋធ្វើដំណើរយ៉ាងច្រើនកុះករ ដោយតភ្ជាប់ពីផ្លូវ៥៨ ឆ្ពោះទៅ​កាន់ផ្សារអូរឬស្សី ដោយមានការលំបាកក្នុងការធ្វើដំ​ណើរ ពិសេសនូវរដូវវស្សាតែម្តង​សូម្បី​តែ​ធ្វើដំ​ណើរដោយថ្មើជើ​ងក៏លំបាកដែរ​ ដោយមើលឃើញនូវការលំបាកបែប​នេះហើយ ទើបបាន​ជា​លោ​កផ្តួច​ផ្តើមជាមួយអ្នកសារព័ត៌មាន​​ស្ថាបនាផ្លូវ​នេះឡើង ក្នុងនោះក៏មានការ​សហកាជា​មួយ​លោកគាត ហុល អភិបាលក្រុង​ប៉ោប៉ែតផងដែរ​។

ទន្ទឹម​នោះដែរ លោកបានសំណូមពរ ទៅដល់សប្បុរសជន ដែលមានសទ្ធាជ្រះថ្លា ជួយឧបត្ថម្ភ ទោះ​ទិចក្តី​ច្រើនក្តី ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ កាត់បន្ថយភា​ពក្រី​ក្ររបស់ប្រជាពលរដ្ឋផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
344 នាក់
ម្សិលមិញ :
1264 នាក់
សប្តាហ៍នេះ :
3779 នាក់
ខែនេះ :
12354 នាក់
3 ខែនេះ :
48101 នាក់
សរុប :
216628 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

កម្ម​ការិ​នី ​រោងចក្រ​ផលិត​អំពូលភ្លើង ​លំអរគ្រប់ប្រភេទ​ម្នាក់ ត្រូវ​ឃាត​កអារកសម្លា​ប់​យ៉ាង​ព្រៃផ្សៃបំ​ផុត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបា​លខេត្តបន្ទាយមានជ័យ ស្នើ​ឲ្យមន្ទីពេទ្យ​ពង្រឹងគុ​ណភាព ប្រសិទ្ធ​ភាព​សេវា​សុខាភិបា​ល​ ដើម្បី​ជួយ​លើកក​ម្ពស់​សុខភាព​ពលរដ្ឋ ស្ត្រី​និង​កុមា​រ ជាការ​រួមចំណែក​កាត់​បន្ថយ​ភាពក្រីក្រ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញទទួ​លជួប​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា នៅវិ​មាន​សន្តិភាព (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល​ខេត្តកំពត ទុកពេ​ល១​៥ថ្ងៃ ឲ្យអាជ្ញាធរស្រុកកំពង់ត្រាច ចុះសិក្សា​រាល់​បញ្ហាពាក់ព័ន្ធ នឹង​សំណូម​ពរ​របស់ពលរដ្ឋ រួចរាយការណ៍​ជូនក្រុមប្រឹក្សាខេត្ត និងគ​ណៈអភិបាលខេត្ត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លើងឆេះបន្ទប់​ស្នាក់ក្នុងកាស៊ីណូ ហាទៀងវេហ្គាស បណ្តាលឱ្យបុគ្គ​លិកម្នាក់ស្លាប់ ក្នុងអណ្តាតភ្លើង (សហការី)

វីដែអូ