ថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ កំពុងសាកល្បង
បញ្ជូនជនសង្សយ័ចំ​នួន៤នាក់ផ្សេងទៀត ទៅតុលាការ ពាក់ពន្ធ័នឹងអំពើបាញ់សម្លាប់ ជនជាតិចិន នៅក្រុងព្រះសី​ហនុ
Mon,14 October 2019 (Time 11:03 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 17នាក់)

ខេត្តព្រះសីហនុ៖ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជូនជនសង្សយ័​ចំនួន៤នាក់ផ្សេង​ទៀត​ទៅតុលាការ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ដើម្បីផ្តន្ទាទោស ពាក់ពន្ធ័នឹងអំពើបាញ់​សម្លាប់ជនជាតិចិននៅក្រុងព្រះសីហនុ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

លោកឧត្តមសេនីយ៍ត្រីកុល ផាលី ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលផែនព្រហ្មទណ្ឌ​បានឲ្យដឹងថា ជនសង្សយ័ទាំង៤នាក់នេះ គឺនគរបានចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពីនគរបាល​ចាប់ខ្លួនជនសង្សយ័២នាក់បានភ្លាមៗ បន្ទាប់ពីកើតហេតុ។ 

លោកឧត្តមសេនីយ៍ត្រីបញ្ជាក់ថា ជនសង្សយ័ជាជនជាតិចិន២នាក់ក្រោយ​នេះជាបក្ខពួកក្រុម​ឃាត​ករ ដែលបាញ់សម្លាប់ជនរងគ្រោះជាជនជាតិចិនដូចគ្នា សរុប៤នាក់ស្រីម្នាក់ ត្រូវបានចាប់​ខ្លួនបាន​អស់ហើយ។ចំណែកជនសង្សយ័ជាជនជាតិខ្មែរ២នាក់ មុខរបរធ្វើការនៅកាស៊ីណូ ដែលនគរ​បាល​ចាប់ខ្លួនដែរនេះ បើតាមលោកស្នងការរងអះអាងថា អ្នកទាំង២ពាក់ពន្ធ័នឹ​ងបទផ្សំគំនិត(លក់អាវុធ​អោយក្រុមជនសង្ស័យ) យកទៅធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះ។

លោកឧត្តមសេនី​យ៍ត្រីបញ្ជាក់ទៀតថា ជនសង្សយ័ទាំង៤នាក់រួមមាន៖
ទី១-ឈ្មោះ YI XIN ភេទ​ប្រុស អាយុ៣១ឆ្នាំជនជាតិចិន មុខរបរមិនពិតប្រាកដ។
ទី២-ឈ្មោះ CHEN HAO ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ។
ទី៣-ឈ្មោះ នាង សានិត ភេទប្រុស អា​យុ៣០ឆ្នាំ ជនជាតិខ្មែរ អតីតបុគ្គលិកកាស៊ី​ណូ។
ទី៤-ឈ្មោះ កែវ ប៊ុនណារ៉ា ភេទប្រុសអាយុ៤៤ឆ្នាំ  ជនជាតិខ្មែរ មុខរបរបច្ចុប្បន្នបុគ្គលិកកាស៊ី​ណូ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
443 នាក់
ម្សិលមិញ :
1264 នាក់
សប្តាហ៍នេះ :
3878 នាក់
ខែនេះ :
12453 នាក់
3 ខែនេះ :
48200 នាក់
សរុប :
216727 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

កម្ម​ការិ​នី ​រោងចក្រ​ផលិត​អំពូលភ្លើង ​លំអរគ្រប់ប្រភេទ​ម្នាក់ ត្រូវ​ឃាត​កអារកសម្លា​ប់​យ៉ាង​ព្រៃផ្សៃបំ​ផុត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបា​លខេត្តបន្ទាយមានជ័យ ស្នើ​ឲ្យមន្ទីពេទ្យ​ពង្រឹងគុ​ណភាព ប្រសិទ្ធ​ភាព​សេវា​សុខាភិបា​ល​ ដើម្បី​ជួយ​លើកក​ម្ពស់​សុខភាព​ពលរដ្ឋ ស្ត្រី​និង​កុមា​រ ជាការ​រួមចំណែក​កាត់​បន្ថយ​ភាពក្រីក្រ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញទទួ​លជួប​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា នៅវិ​មាន​សន្តិភាព (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល​ខេត្តកំពត ទុកពេ​ល១​៥ថ្ងៃ ឲ្យអាជ្ញាធរស្រុកកំពង់ត្រាច ចុះសិក្សា​រាល់​បញ្ហាពាក់ព័ន្ធ នឹង​សំណូម​ពរ​របស់ពលរដ្ឋ រួចរាយការណ៍​ជូនក្រុមប្រឹក្សាខេត្ត និងគ​ណៈអភិបាលខេត្ត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លើងឆេះបន្ទប់​ស្នាក់ក្នុងកាស៊ីណូ ហាទៀងវេហ្គាស បណ្តាលឱ្យបុគ្គ​លិកម្នាក់ស្លាប់ ក្នុងអណ្តាតភ្លើង (សហការី)

វីដែអូ