ថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ កំពុងសាកល្បង
មេការ និងកម្មកររបស់ឧកញ៉ា ស្រី ចន្ធូ ចំនួន៨នាក់ ត្រូវបានចាប់ខ្លួន ពាក់ពន្ឋ័ករណីរំ​លោភយកដី​ចម្ការស្រស់
Mon,14 October 2019 (Time 10:45 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 48នាក់)

ខេត្តមណ្ឌល​គិរី៖មេការ និងកម្មករ របស់លោក ឧកញ៉ា ស្រី ចន្ធូ អគ្គនាយកក្រុមហ៊ុន7NG សរុប​ចំ​នួន​៨នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះក្រោមការបញ្ជា ផ្ទាល់ពីលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញា​រងអមសាលាដំបូងខេត្តមណ្ឌលគិរី ចាប់ឃាត់ខ្លួន បន្ទាប់ពីពួកគេកំពុងធ្វើសកម្មភាពដាំបង្គោលថ្ម ព័ទ្ធយកដីចម្ការស្រល់ ដែលជាសម្បត្តិសាធារណៈ នៅខាងមុខស្នាក់ការសង្កាត់​រដ្ឋបាលព្រៃ​ឈើអូ​ររាំង ស្ថិតនៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេតមណ្ឌលគិរី កាលពីល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៩។

ប្រភពពីមន្ត្រីរដ្ឋ​បាលព្រៃឈើខេត្តមណ្ឌលគិរី បានប្រាប់អ្នកសារព័ត៌មានឱ្យដឹង នៅថ្ងៃទី​១៣ ខែ​តុ​លា ឆ្នាំ២០១៩ថា៖​ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី សហការជាមួយកម្លាំ​កង​រាជ​អាវុធហត្ថ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំងបានចុះចាប់​ឃាត់កម្មករចំនួន៧នាក់ និង​មេ​ការម្នាក់មានឈ្មោះ ជួង សុភារុណ ដែលបានដាំបង្គោលរបងថ្មព័ទ្ធ របងលួស និងដាំដើម​ផ្កាលម្អ​ពោល គឺពួកគេ ហ៊ុំព័ទ្ធយកដីចម្ការស្រល់របស់រដ្ឋ នៅខាងមុខស្នាក់​ការសង្កាត់រដ្ឋបាល​ព្រៃឈើអូរ​រាំង ស្ថិតនៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេតមណ្ឌលគិរី ។

វត្ថុតាងដែល​ដកហូតបានរួមមាន៖រថយន្តកូរ៉េចំនួនមួយគ្រឿង ម៉ូតូចំនួន៤គ្រឿង ដែកត្បែងជីក​ដីចំ​នួន​១និងកាំបិតផ្គាក់ចំនួន២ផ្លែ។

នៅចំពោះមុខសមត្ថកិច្ចលោក ជួង សុភារុណ មេការរបស់លោកឧកញ៉ា ស្រី ចន្ធូ បានឆ្លើយថា៖ដី​នេះជាដីរបស់លោកឧកញ៉ា ស្រី ចន្ធូ ដែលគាត់បានទិញពីប្រជាពរដ្ឋនៅស្រុកអូររាំង តែប៉ុណ្ណោះ។

បច្ចុប្បន្ន ជនសង្ស័យចំនួន៨នាក់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីបន្តសាកសួរ តាមនីតិវិធី៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
437 នាក់
ម្សិលមិញ :
1264 នាក់
សប្តាហ៍នេះ :
3872 នាក់
ខែនេះ :
12447 នាក់
3 ខែនេះ :
48194 នាក់
សរុប :
216721 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

កម្ម​ការិ​នី ​រោងចក្រ​ផលិត​អំពូលភ្លើង ​លំអរគ្រប់ប្រភេទ​ម្នាក់ ត្រូវ​ឃាត​កអារកសម្លា​ប់​យ៉ាង​ព្រៃផ្សៃបំ​ផុត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបា​លខេត្តបន្ទាយមានជ័យ ស្នើ​ឲ្យមន្ទីពេទ្យ​ពង្រឹងគុ​ណភាព ប្រសិទ្ធ​ភាព​សេវា​សុខាភិបា​ល​ ដើម្បី​ជួយ​លើកក​ម្ពស់​សុខភាព​ពលរដ្ឋ ស្ត្រី​និង​កុមា​រ ជាការ​រួមចំណែក​កាត់​បន្ថយ​ភាពក្រីក្រ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញទទួ​លជួប​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា នៅវិ​មាន​សន្តិភាព (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល​ខេត្តកំពត ទុកពេ​ល១​៥ថ្ងៃ ឲ្យអាជ្ញាធរស្រុកកំពង់ត្រាច ចុះសិក្សា​រាល់​បញ្ហាពាក់ព័ន្ធ នឹង​សំណូម​ពរ​របស់ពលរដ្ឋ រួចរាយការណ៍​ជូនក្រុមប្រឹក្សាខេត្ត និងគ​ណៈអភិបាលខេត្ត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លើងឆេះបន្ទប់​ស្នាក់ក្នុងកាស៊ីណូ ហាទៀងវេហ្គាស បណ្តាលឱ្យបុគ្គ​លិកម្នាក់ស្លាប់ ក្នុងអណ្តាតភ្លើង (សហការី)

វីដែអូ