ថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ កំពុងសាកល្បង
សម្តេចក្រឡាហោម អញ្ជើញជាអធិបតីក្នុងពិធីបិទការអុំទូក បណ្តែតប្រទីប នៅខេត្តបាត់ដំបង លើកទី១៩ ឆ្នាំ២០១៩
Mon,14 October 2019 (Time 10:18 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 28នាក់)

ខេត្តបាត់​ដំបង៖រសៀលថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា បាន​អញ្ជើញជអធិបតីក្នុងការបិទ ពីធីអុំទូក បណ្តែតប្រទីបខេត្តបាត់ដំបង ឆ្នាំ២០១៩ នៅវេទិកាអុំទូក​ខេត្តបាត់ដំបង ។ 

ពិធីនេះផងដែរក៏មានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯក​ឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឯកឧត្តម ប្រធាន​ក្រុម​ប្រឹក្សាខេត្ត អភិបាលខេត្តបាត់ដំបង អភិបាលខេត្តពោធិ៍សាត់ អភិបាលខេត្តបន្ទាយមានជ័យ អភិបាលខេត្តប៉ៃលិន ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្តម អគ្គកុង​ស៊ុល ចិន វៀតណាម និងកូរ៉េ ប្រចាំខេត្តសៀមរាប មន្ទីរ អង្គភាព មន្ត្រីរាជការ ព្រមទាំង​បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ​។ 

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណអភិបាលខេត្តបាត់ដំបង បានឡើងអានសន្ទរកថាស្វាគមន៍ និងរបាយការណ៍ស្តីពីលទ្ធផលការប្រណាំងទូក ឆ្នាំ២០១៩ រយៈពេល៣ថ្ងៃ ដោយចាប់ពីថ្ងៃទី ១១-១២-១៣ ខែតុលា ឆ្នាំ២០១៩ ក្នុងធីអុំទូក បណ្តែតប្រទីបខេត្តបាត់ដំបង ឆ្នាំ២០១៩ មានភ្ញៀវ​ទេសច​រណ៍​ចូលរួមលេងកំសាន្ត ទស្សនាសរុបចំនួន៥២៣,៨១០នាក់កើនឡើង២៤.៥៥ % ធៀបនឹង​ឆ្នាំ​២០១៨ ដែលមាន៤២០,៥៥០នាក់។

សម្តេចក្រឡហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍សំ​ណេះ​សំណាលជាមួយកីឡាករ កីឡាការនីប្រណាំងទូក និងបងប្អូនប្រជាពល​រដ្ឋដែលបាន​អញ្ជើញ​ចូលរួមទស្សនាក្នុងពិធីអុំទូក បណ្តែតប្រទីប ខេត្តបាត់ដំបង ឆ្នាំ២០១៩ ព្រមទាំងបានកោតសរសើរ និងថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្តបាត់ដំបង អង្គភាពពាក់ព័ន្ធ សប្បុរសជន​ទាំងអស់ដែល​បានចូល​រួម​រៀបចំ និងជួយឧបត្ថម្ភគាំទ្រ ក្នុងពិធីអុំទូក បណ្តែតប្រទីប ខេត្តបាត់ដំបង ឆ្នាំ២០១៩ នេះ។ក្នុងនោះផងដែរ សម្តេច ក៏បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ប្រគល់ពាន ដល់កីឡាករ កីឡាការនី ដែលបានទទួលជ័យលាភីផងដែរ។

គួរបញ្ជាក់ដែ​រដែរថា ជារៀងរាល់ឆ្នាំរដ្ឋបាលខេត្តបាត់ដំបង តែងតែរៀបចំពិធីអុំទូក បណ្តែតប្រទីប អបអរសាទរថ្ងៃបុណ្យចេញព្រះវស្សា និងដើម្បីជ្រើសកីឡាករ កីឡាការនីទូក យកទៅចូលរួម​ប្រ​ណាំង ក្នុងព្រះរាជ​ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅធានីភ្នំពេញ នា​ពេល​ខាងមុខ ហើយ​ក៏ដើម្បីរបង្កលក្ខណៈជូនបងប្អូនប្រជាពលរដ្ឋរីករាយសប្បាយផងដែរ ហើយ​នេះជាលើកទី១៩ ហើយដែលរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំឡើង៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
340 នាក់
ម្សិលមិញ :
1264 នាក់
សប្តាហ៍នេះ :
3775 នាក់
ខែនេះ :
12350 នាក់
3 ខែនេះ :
48097 នាក់
សរុប :
216624 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

កម្ម​ការិ​នី ​រោងចក្រ​ផលិត​អំពូលភ្លើង ​លំអរគ្រប់ប្រភេទ​ម្នាក់ ត្រូវ​ឃាត​កអារកសម្លា​ប់​យ៉ាង​ព្រៃផ្សៃបំ​ផុត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបា​លខេត្តបន្ទាយមានជ័យ ស្នើ​ឲ្យមន្ទីពេទ្យ​ពង្រឹងគុ​ណភាព ប្រសិទ្ធ​ភាព​សេវា​សុខាភិបា​ល​ ដើម្បី​ជួយ​លើកក​ម្ពស់​សុខភាព​ពលរដ្ឋ ស្ត្រី​និង​កុមា​រ ជាការ​រួមចំណែក​កាត់​បន្ថយ​ភាពក្រីក្រ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញទទួ​លជួប​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា នៅវិ​មាន​សន្តិភាព (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល​ខេត្តកំពត ទុកពេ​ល១​៥ថ្ងៃ ឲ្យអាជ្ញាធរស្រុកកំពង់ត្រាច ចុះសិក្សា​រាល់​បញ្ហាពាក់ព័ន្ធ នឹង​សំណូម​ពរ​របស់ពលរដ្ឋ រួចរាយការណ៍​ជូនក្រុមប្រឹក្សាខេត្ត និងគ​ណៈអភិបាលខេត្ត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លើងឆេះបន្ទប់​ស្នាក់ក្នុងកាស៊ីណូ ហាទៀងវេហ្គាស បណ្តាលឱ្យបុគ្គ​លិកម្នាក់ស្លាប់ ក្នុងអណ្តាតភ្លើង (សហការី)

វីដែអូ