ថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ កំពុងសាកល្បង
ឯកអគ្គរាជ​ទូតជប៉ុន ​ចូលសម្តែងការគួរសម ​ជាមួយសម្តេចអគ្គមហា​ពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា
Mon,14 October 2019 (Time 07:35 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 43នាក់)

រាជធានីភ្នំពេញ៖នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរាជ​ទូត​ជប៉ុន ទើបតែងតាំងថ្មី ប្រចំាព្រះរាជាណាចក្រកម្ពុជា ចូលសម្តែងការគួរសម ជាមួយសម្តេច​អគ្គម​ហាព​ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភានា។

ក្នុងឱកាសនោះ​ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរុ (MIKAMI Masahiro ) ឯកអគ្គរាជទូតជប៉ុន បានស​ម្តែង​កា​រកោតសរសើរខ្ពស់ចំពោះការខិតខំតស៊ូ របស់រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែល​បាន​កសាងអភិវឌ្ឍន៍ប្រទេសជាតិ ចេញពីសង្រ្គាមទទួលបាន​នូវវឌ្ឍន៍ភាពយ៉ាងក្រៃ​លែងដូចសព្វ​ថ្ងៃ។ឯកឧត្តម បានគូសបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន មានមោទនភាព​ដែលបានចូលរួម​ចំណែកស្វែង​រក​សុខសន្តិភាព និងការអភិវឌ្ឍជាមួយជាប្រជាជនកម្ពុជា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអបអរសាទរនូវ ជោគជ័យទាំងឡាយដែលកម្ពុជា និង ជប៉ុន សម្រេច​បានពិតជាមិនអាចកាត់ផ្តាច់បានពីការខិតខំប្រឹងប្រែង របស់ឯកអគ្គ​រាជទូតជប៉ុន​គ្រប់​រូប ដែលបានអនុវត្តន៍​ការងារយ៉ាងសកម្ម និងហ្មត់ចត់ជាមួយកម្ពុជា។សម្តេចប្រធាន មានក្តី​សង្ឃឹម​ថា ឯកឧត្តម មីកាមិ  ម៉ាសាហ៊ីរុ នឹងបន្តបេសកកម្មដ៏ល្អនេះ​តទៅទៀត​ដើម្បីបម្រើ​ផលប្រយោ​ជន៍ដ៏​ឧត្តុង្គ​ឧត្តមនៃប្រទេសទំាងពីរ។
 
សម្តេចអគ្គមហាពញាចក្រី ហេង សំរិនបានស្នើដល់ភាគីជប៉ុន ដែលជួយបណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេសដល់ប្រជាជនកម្ពុជាបន្ថែម ហើយរដ្ឋសភា ត្រៀមខ្លួនជាសេ្រចក្នុងការធ្វើកិច្ច​សហប្រ​តិបត្តិការពេញលេញជាមួយឯកឧត្តម មីកាមិ ម៉ាសាហ៊ីរុ ដើម្បីឱ្យបេសកកម្មការទូតរបស់​ឯកឧត្តម​នៅកម្ពុជា ទទួលបានជោគជ័យ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែល​បានចូលរួមស្វែងរកសុខសន្តិភាព និងការបង្រួបបង្រួមជាតិ ដើម្បីស្តារ និងកសាងប្រទេសឡើងវិញ និងនៅតែបន្តជួយកម្ពុជារហូតសព្វថ្ងៃ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
438 នាក់
ម្សិលមិញ :
1264 នាក់
សប្តាហ៍នេះ :
3873 នាក់
ខែនេះ :
12448 នាក់
3 ខែនេះ :
48195 នាក់
សរុប :
216722 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

កម្ម​ការិ​នី ​រោងចក្រ​ផលិត​អំពូលភ្លើង ​លំអរគ្រប់ប្រភេទ​ម្នាក់ ត្រូវ​ឃាត​កអារកសម្លា​ប់​យ៉ាង​ព្រៃផ្សៃបំ​ផុត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបា​លខេត្តបន្ទាយមានជ័យ ស្នើ​ឲ្យមន្ទីពេទ្យ​ពង្រឹងគុ​ណភាព ប្រសិទ្ធ​ភាព​សេវា​សុខាភិបា​ល​ ដើម្បី​ជួយ​លើកក​ម្ពស់​សុខភាព​ពលរដ្ឋ ស្ត្រី​និង​កុមា​រ ជាការ​រួមចំណែក​កាត់​បន្ថយ​ភាពក្រីក្រ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញទទួ​លជួប​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា នៅវិ​មាន​សន្តិភាព (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល​ខេត្តកំពត ទុកពេ​ល១​៥ថ្ងៃ ឲ្យអាជ្ញាធរស្រុកកំពង់ត្រាច ចុះសិក្សា​រាល់​បញ្ហាពាក់ព័ន្ធ នឹង​សំណូម​ពរ​របស់ពលរដ្ឋ រួចរាយការណ៍​ជូនក្រុមប្រឹក្សាខេត្ត និងគ​ណៈអភិបាលខេត្ត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លើងឆេះបន្ទប់​ស្នាក់ក្នុងកាស៊ីណូ ហាទៀងវេហ្គាស បណ្តាលឱ្យបុគ្គ​លិកម្នាក់ស្លាប់ ក្នុងអណ្តាតភ្លើង (សហការី)

វីដែអូ