ថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ កំពុងសាកល្បង
កម្លាំងសមត្ថកិច្ចថៃ ចាប់ឃាត់ខ្លួនជនជាតិខ្មែរចំនួន៧នាក់ ដែលលបចូលកាប់ឈើគ្រញូងក្នុងតំបន់ហាមឃាត់
Sat,22 September 2018 (Time 11:00 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 316នាក់)

ប្រទេសថៃ៖ជនជាតិខ្មែរចំនួន៧នាក់ ដែលលបចូលកាប់ឈើគ្រញូង នៅក្នុងឧទ្យានជាតិ ដែលជាតំបន់អភិរក្សព្រៃឈើនិងជាតំបន់ហាមឃាត់នោះ ត្រូវបានកម្លាំងមេព្រៃថៃធ្វើការឃាត់ខ្លួន នៅក្នុងឧទ្យានជាតិ ខណៈដែលពួកគេទាំងនោះ កំពុងធ្វើសកម្មភាពលបចូលទៅកាប់ឈើគ្រញូងនៅក្នុងតំបន់នោះ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា:កម្លាំងតម្រួតថៃ មេព្រៃ និងយោធាថៃបានចេញប្រតិបត្តិការនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចឧទ្យានជាតិ( ថាប់ឡានទី៣ ) ត្រង់បរិវេណប៉ាខៅរ៉ុប ស្ថិតនៅក្នុងឃុំគោកក្រៈឆាយ ស្រុកខនបុរី ខេត្តនគរាជសីមា ប្រទេសថៃ ក៏បានប្រទះឃើញជនជាតិខ្មែរចំនួន៧នាក់កំពុងលបចូលទៅកាប់ឈើគ្រញូង ក៏ត្រសូវបានសមត្ថកិច្ចចម្រុះរបស់ប្រទេសថៃ ចាប់ឃាត់ខ្លួនតែម្តង។

ក្រោយពីឃាត់ខ្លួនកម្លាំងសមត្ថកិច្ចថៃដកហូតបាននូវវត្ថុតាងឈើគ្រញូងដែលគេអារហើយស្រេចចំនួន៥០ដុំ គឺគេបានត្រៀមចងសម្រាប់ស្ពាយចេញពីព្រៃយកទៅអោយមេឈ្មួញ។

សេចក្តីរាយការដដែរបន្តថា:ជនសង្សយ័ទាំង៧នាក់នោះរួមមាន:
ទី១. ឈ្មោះ ធី ចន្ថា ភេទប្រុស អាយុ២៤ឆ្នាំ។
ទី២.ឈ្មោះ ថន ថេ ភេទប្រុសអាយុ២៨ឆ្នាំ។
ទី៣. ឈ្មោះ ថៃ ភេទប្រុស អាយុ៣២ឆ្នាំ អ្នកទាំង៣ រស់នៅភូមិចំបក់
ឃុំបឹងបេង ស្រុនម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ទី៤.ឈ្មោះ សែ តេង ភេទប្រុស អាយុ៣២ឆ្នាំ
រស់នៅភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ។
ទី៥.ឈ្មោះ រ៉េត ធី ភេទប្រុស អាយុ២០ ឆ្នាំ។
ទី៦.ឈ្មោះ សុខ រៀង ភេទប្រុស អាយុ៣៥ឆ្នាំ និង
ទី៧ ឈ្មោះ ប៊ិន ឈួត ភេទប្រុស អាយុ៣៣ឆ្នាំអ្នកទាំង៣ រស់នៅ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។

បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញ(មេព្រៃ)ថៃ រៀបចំឯកសារដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បាប់ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
342 នាក់
ម្សិលមិញ :
1264 នាក់
សប្តាហ៍នេះ :
3777 នាក់
ខែនេះ :
12352 នាក់
3 ខែនេះ :
48099 នាក់
សរុប :
216626 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

កម្ម​ការិ​នី ​រោងចក្រ​ផលិត​អំពូលភ្លើង ​លំអរគ្រប់ប្រភេទ​ម្នាក់ ត្រូវ​ឃាត​កអារកសម្លា​ប់​យ៉ាង​ព្រៃផ្សៃបំ​ផុត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបា​លខេត្តបន្ទាយមានជ័យ ស្នើ​ឲ្យមន្ទីពេទ្យ​ពង្រឹងគុ​ណភាព ប្រសិទ្ធ​ភាព​សេវា​សុខាភិបា​ល​ ដើម្បី​ជួយ​លើកក​ម្ពស់​សុខភាព​ពលរដ្ឋ ស្ត្រី​និង​កុមា​រ ជាការ​រួមចំណែក​កាត់​បន្ថយ​ភាពក្រីក្រ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញទទួ​លជួប​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា នៅវិ​មាន​សន្តិភាព (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល​ខេត្តកំពត ទុកពេ​ល១​៥ថ្ងៃ ឲ្យអាជ្ញាធរស្រុកកំពង់ត្រាច ចុះសិក្សា​រាល់​បញ្ហាពាក់ព័ន្ធ នឹង​សំណូម​ពរ​របស់ពលរដ្ឋ រួចរាយការណ៍​ជូនក្រុមប្រឹក្សាខេត្ត និងគ​ណៈអភិបាលខេត្ត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លើងឆេះបន្ទប់​ស្នាក់ក្នុងកាស៊ីណូ ហាទៀងវេហ្គាស បណ្តាលឱ្យបុគ្គ​លិកម្នាក់ស្លាប់ ក្នុងអណ្តាតភ្លើង (សហការី)

វីដែអូ