ថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ កំពុងសាកល្បង
មូលដ្ឋានទ័ព​អាមេរិក​នៅព័រទុយហ្កាល់ ជាប្រភពបង្ក​ជំងឺមហារីកយ៉ាងធ្ងន់ធ្ងរ...
Fri,23 February 2018 (Time 06:31 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 417នាក់)

(ព័រទុយហ្កាល់)៖ ប្រជាជនរស់​នៅលើកោះ តឺសេអ៊ីរ៉ា (Terceira) នៃប្រទេសព័រទុយហ្កាល់​កាន់តែច្រើន​ឡើង កំពុងទទួល​រង​ការឈឺ ចាប់​ ដោយសារតែ​ជំងឺកាចសាហាវ​ជាច្រើន ក្នុងនោះរួមមាន​ទាំងជំងឺ​មហារីក។ នេះបើតាម​សេចក្ដីរាយការណ៍​របស់ សារព័ត៌មាន​រុស្ស៊ី RUPTLY ដកស្រង់​ដោយ​សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។

មូលដ្ឋានទ័ព​អាកាស ឡាជែស (Lajes) នៅលើ​កោះ Terceira​ ត្រូវបានប្រើប្រាស់​ ដោយកងកម្លាំង​ទ័ពអាកាស​អាមេរិកទី ៦៥ ហើយ ចាប់តាំងពី​សង្រ្គាម​លោកលើក​ទី ២ មក វាត្រូវគេ​ចាត់ទុកថា គឺជាមូលដ្ឋាន​យុទ្ធសាស្ត្រ​ដ៏សំខាន់​រវាង​សហរដ្ឋអាមេរិក និងអឺរ៉ុប នៅតំបន់​មហាសមុទ្រ​អាត្លង់ទិច។ មូលដ្ឋានទ័ព​មួយនេះ ក៏ត្រូវគេប្រើប្រាស់​ផងដែរជាស្ថានីយ​ផ្គត់ផ្គង់ប្រេង ដល់​យន្ដហោះ​ចម្បាំង ព្រមទាំង​រថក្រោះ និងបរិក្ខាយោធា​ជាច្រើនទៀត។

ប៉ុន្តែទន្ទឹមគ្នា អ្នកវិទ្យាសាស្ត្រ​នៅក្នុងតំបន់ បាននិយាយថា មូលដ្ឋានទ័ព​អាកាសមួយនេះ​ ក៏បានបង្កផងដែរ​នូវជំងឺឆ្លង​ តាមរយៈការធ្វើ​ឱ្យប្រភព​ទឹកកខ្វក់ ខណៈមាន​ការចោទ​ប្រកាន់​ជាច្រើនថា សកម្មភាព​នុយក្លេអ៊ែរ​នៅលើមូលដ្ឋានទ័ព​មួយនេះ ជាដើមហេតុ​បណ្ដាលឱ្យ​ប្រជាជនរស់នៅ ក្នុងតំបន់​មានជំងឺមហារីក រហូតដល់​បាត់បង់​ជីវិត។

ជាមួយនោះដែរ បើតាមអ្នកវិទ្យាសាស្ត្រ លោក Norberto Messias មូលដា្ឋន​ទ័ពអាកាស Lajes នៅ​លើកោះ Terceira ត្រូវចូលរួម​ចំណែក ៣៣ភាគរយ ក្នុងករណីផ្ទុះឡើង​នូវជំងឺមហារីក ជាពិសេសគឺ​ជំងឺមហារីក​ភ្នែក។ យ៉ាងណាក៏ដោយ ខាងអាជ្ញាធរ​ព័រទុយហ្កាល់ និង​សហរដ្ឋអាមេរិក មិនបានធ្វើ​ការអត្ថាប្បាយអ្វីឡើយ​ ចំពោះសេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​រុស្ស៊ី RUPTLY៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
193 នាក់
ម្សិលមិញ :
563 នាក់
សប្តាហ៍នេះ :
4131 នាក់
ខែនេះ :
16094 នាក់
3 ខែនេះ :
45092 នាក់
សរុប :
184034 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

ប្រទះឃើញសពបុរស មិនស្គាល់អត្តញ្ញាណម្នាក់ ដេកស្លាប់តាមផ្លូវក្នុងក្រុងច្បារមន កំពង់ស្ពឺ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចចំរុះ​ខេត្តមណ្ឌលគិរី ចាប់ឃាត់ខ្លួនប្រធានសហគមន៍រ៉ែ​មាសចុងផ្លាស់ បន្ទាប់ពីរកឃើញ ស្តុក​លាក់ទុក​ឈើជា​ច្រើនម៉ែត្រគូប នៅស្រុកកែវសីមា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញជួប​សំណេះសំណាល ជាមួយមន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា ចំណុះសា​លាខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តព្រះ​សីហនុ និងខេត្តហៃណា​ន ចុះហត្ថលេ​ខាលើអនុស្សរ​ណៈ​ យោគយល់គ្នា ស្ដីពី​ការបង្កើត​ចំណងទំ​នាក់ទំនងមិត្តភាព (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តសៀមរាប អញ្ជើញជួបសំ​ណេះសំ​ណាល ជាមួយអាណាព្យាបាល និង​សិស្សានុ​សិស្សដែ​លទទួល​បាននិទ្ទេស A (សហការី)

វីដែអូ